Connect with us

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក ខេត្តកែប​ ទទួលបានភ្ញៀវទេសចរជាង១៥ម៉ឺននាក់

បានផុស

នៅ

គិតចាប់ពីថ្ងៃទី៤​ ដល់ទី៦​ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តកែប ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកលេងកម្សាន្ត ជាង១៥ម៉ឺននាក់ (១៥៥,៤៥៨នាក់) បេីប្រៀបធៀប​ឆ្នាំ២០២៤​ កេីនឡេីង ៥៦.៥៨% ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ៤១២នាក់​ ថយចុះ១៧.២៦%​។ នេះបើតាមរបាយការណ៍របស់លោក វ៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេីតាមរបាយការណ៍រដ៏ដែលបញ្ជាក់ថា ស្ថានភាពទូទៅនៃសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យនៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តកែប នៅតែមានភាពល្អប្រសើរ។

ក្នុងឱកាសថ្ងៃឈប់សម្រាកនាពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃនេះ រដ្ឋបាលខេត្តកែបបានបន្តយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រង និងតាមដានស្ថានភាពទេសចរប្រចាំថ្ងៃ ដើម្បីធានាថា ខេត្តកែបនៅតែជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពសណ្តាប់ធ្នាប់ជូនដល់ភ្ញៀវទេសចរដ៏ល្អ និងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម