ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក មណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាង៧ម៉ឺននាក់
រយៈពេល៣ថ្ងៃ គិតចាប់ទី៤ដល់៦ខែវិច្ឆិកាឆ្នាំ២០២៥ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តមណ្ឌលគិរី ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តតាមរមណីយដ្ឋានផ្សេងៗទូទាំងប្រទេសសរុបចំនួន ៧៣ ៦៨៩នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ៤៤៦ នាក់។ ចំនួននេះមានការកើនឡើង ៣៩.៥៨% បើធៀបនៅឆ្នាំ២០២៤ មានភ្ញៀវត្រឹម ៥២ ៧៩៣ នាក់។ នេះបើតាមរបាយការណ៍ពីលោក ស៊ាង សឿន ប្រធានមន្ទីរទេសចរខេត្តមណ្ឌលគិរី។

ក្នុងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិបានដើរទស្សនាកម្សាន្តតាមរមណីយដ្ឋានល្បីៗនៅក្នុងខេត្តមណ្ឌលគិរីរួមមាន រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជារមណីយដ្ឋានដ៏ធំជាងគេនៅក្នុងខេត្ត និងភ្នំថ្មយក្សណាមលៀរ រមណីយដ្ឋានអូរផ្លាយ ទឹកធ្លាក់ដំណាក់ស្ដេច មណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ទំនប់អូរតេធិបតី វាលស្មៅខៀវបៃតង ចម្ការស្រល់ក្នុងស្រុកអូររាំង និងរមណីដ្ឋានផ្សេងៗជាច្រើនទៀតផងដែរ។

ជាងនេះទៅទៀត ក្នុងពិធីបុណ្យអុំទូក រយៈពេលបីថ្ងៃនោះភ្ញៀវទេសចរបានទៅប្រមូលផ្ដុំគ្នានៅឯ សួនដំរី ដែលទីនោះមានការដាក់តាំងបង្ហាញពិព័រណ៍ ផលិតផលប្រចាំតំបន់ ហើយអ្វីដែលជាភាពលេចធ្លោជាងគេគឺសម្លព្រូងបំពង់ឫស្សីដែលជាអត្តសញ្ញាណជនជាតិដើមភាគតិចដែលមានចំនួន ១ ០០០បំពង់ ដែលដាក់បង្ហាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចភ្លក្សបានដោយឥតគិតថ្លៃ។

ទន្ទឹមនឹងការដើរកម្សាន្តយ៉ាងសប្បាយរីករាយក្នុងឱកាសនោះ ស្ថានភាពទូទៅនៃសន្តិសុខសណ្ដាប់ធ្នាប់និងអនាម័យតាមតំបន់ទេសចរណ៍ទូទាំងខេត្តមណ្ឌលគិរី ក៏មានភាពល្អប្រសើរ ពោរពេញដោយស្នាមញញឹមក្នុងថ្ងៃឈប់សម្រាកនាឱកាសពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ។


លើសពីនេះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងការតាមដានទេសចរណ៍ជាប្រចាំ ដើម្បីធានាខេត្តមណ្ឌលគិរី ជាខេត្តទេសចរណ៍ដែលមានសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ល្អជូនភ្ញៀវទេសចរឱ្យបានប្រសើរ និងគួរទាក់ទាញសម្រាប់មកកម្សាន្តនាឱកាសក្រោយៗទៀតផងដែរ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


