ព័ត៌មានអន្ដរជាតិ
មហាក្សត្រថៃនឹងយាងទស្សនកិច្ច៥ថ្ងៃនៅចិនលើកដំបូងក្នុងរយៈពេល៥០ឆ្នាំ
ដំណឹងនៃរាជដំណើរយាងទស្សនកិច្ចដ៏កម្ររបស់ព្រះមហាក្សត្រថៃ មហា វ៉ាជី្ជរ៉ាឡុងកន (Maha Vajiralongkorn) រាមាទី១០ ទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិននៅសប្តាហ៍ក្រោយ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលដែលមិនធ្លាប់មានព្រះរាជដំណើរទស្សនកិច្ចបែបនេះក្នុងរយៈពេលជាច្រើនទសវត្ស។

ដំណឹងនៃការយាងទៅទស្សនកិច្ចជាផ្លូវការរបស់ព្រះមហាក្សត្រ មហា វ៉ាជី្ជរ៉ាឡុងកន ទៅកាន់ទីក្រុងប៉េកាំង ដែលគ្រោងធ្វើឡើងចម្លោះថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែវិច្ឆិកា ត្រូវបានអ្នកនាំពាក្យក្រសួងការទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ខែវិច្ឆិកា ដោយអះអាងថា រាជដំណើរយាងទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
មិនមានព័ត៌មានលម្អិតត្រូវបានបញ្ចេញឲ្យដឹងសម្រាប់ដំណើរយាងទស្សនកិច្ចរយៈពេលយូររហូតដល់ទៅ៥ថ្ងៃនោះទេ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា រាជដំណើរទស្សនកិច្ចនេះក៏ស្របពេលខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំងពីរ ហើយព្រះអង្គក៏នឹងយាងទៅជួបថ្នាក់ដឹកនាំចិនជាច្រើនដាច់ដោយឡែកៗពីគ្នា។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នេះជារាជដំណើរទស្សនកិច្ចលើកដំបូងរបស់ក្សត្រថៃចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥។
សារព័ត៌មានស៊ីហួរ (Xinhua) របស់ប្រទេសចិន បានរាយការណ៍ដោយដកស្រង់អ្នកនាំពាក្យក្រសួងការបរទេសចិន ព្រះមហាក្សត្រថៃ មហា វ៉ាជី្ជរ៉ាឡុងកន នឹងយាងទៅជួបសវនាការជាមួយប្រធានាធិបតី ស៊ី ជីនពីង ( Xi Jinping) និងនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) ក្នុងជំនួបដាច់ដោយឡែកពីគ្នា។
លោកស្រី Mao Ning បានកត់សម្គាល់ថា ការពិតដែលថាព្រះមហាក្សត្រថៃជ្រើសរើសប្រទេសចិនជាប្រទេសសំខាន់ដំបូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ព្រះអង្គឆ្លុះបញ្ចាំងយ៉ាងពេញលេញពីសារៈសំខាន់ដ៏អស្ចារ្យដែលភាគីទាំងពីរបានភ្ជាប់ទំនាក់ទំនងទ្វេភាគី។
តាមស៊ីហួរ លោកស្រី អ្នកនាំពាក្យ បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-ថៃបានរក្សាបាននូវការអភិវឌ្ឍន៍ខ្ពស់ ហើយវាគឺជាជំនឿដ៏ប្រជាប្រិយក្នុងចំណោមប្រជាជនទាំងពីរថា «ប្រទេសទាំងពីរមានភាពជិតស្និទ្ធដូចគ្រួសារតែមួយ»។
រ៉ាន៉ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


