ព័ត៌មានជាតិ
ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ១២ ម៉ឺននាក់ នាឱកាសពិធីបុណ្យអុំទូក
នាឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្នុងខេត្តបាត់ដំបង រយៈពេល ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី ៤ ដល់ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តតាមតំបន់រមណីយដ្ឋាននានា មានរហូតដល់ជាង ១២ ម៉ឺននាក់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបញ្ជាក់ដោយ លោក អ៊ុច អ៊ុភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យអុំទូកនេះ ខេត្តបាត់ដំបងដែលមានរមណីយដ្ឋានជាច្រើនបានទទួលភ្ញៀវសរុប ១២៣,៩៥៥ នាក់ កើនឡើង ១២.១៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ១១០,៤៨៩ នាក់។ នៅក្នុងចំនួននេះដែរ គឺ ភ្ញៀវជាតិ មានចំនួន ១២៣,០៨០ នាក់ កើនឡើង ១២.២២ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ១០៩,៦៧៧ នាក់។ ដោយឡែកសម្រាប់ភ្ញៀវអន្តរជាតិ មានចំនួន ៨៧៥ នាក់ កើនឡើង ៧.៧៦ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨១២ នាក់។

លោកប្រធានមន្ទីរ បានធ្វើស្ថិតិលម្អិតប្រចាំថ្ងៃ គឺ ៖ ក) ថ្ងៃទី ១ ត្រូវនឹងថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរសរុបចំនួន ៣៣,៨៨៧ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៣៣,៦៣៥ នាក់ និងភ្ញៀវអន្តរជាតិ ២៥២ នាក់។ ខ) ថ្ងៃទី ២ ត្រូវនឹងថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរសរុបចំនួន ៤៩,៧៦៩ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៤៩,៤៥៤ នាក់ និងភ្ញៀវអន្តរជាតិ ៣១៥ នាក់។ គ) ថ្ងៃទី ៣ ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរសរុបចំនួន ៤០,២៩៩ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៣៩,៩៩១ នាក់ និងភ្ញៀវអន្តរជាតិ ៣០៨ នាក់។

លោកបានអះអាងថា កត្តាដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងខេត្តបាត់ដំបងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ នោះ ដោយសារតែខេត្តមួយនេះសំបូររមណីយដ្ឋានប្លែកៗ ធ្វើឲ្យទាក់ទាញក្រសែភ្នែកភ្ញៀវ។ បន្ថែមនោះ ដោយសារតែការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានធ្វើការពង្រីកវិសាលភាព នៃតំបន់ទេសចរណ៍កាន់តែវិវត្តន៍ទៅមុខថែមទៀត៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


