ព័ត៌មានជាតិ
ខេត្តក្រចេះបានចំណូលជាង៥០០លានរៀលពីសេវាច្រកចេញចូលតែមួយ ក្នុងពេល៩ខែ
រយៈពេល៩ខែ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះបានបម្រើសេវាប្រជាពលរដ្ឋជាង៣ពាន់សេវា ដោយទទួលបានចំណូលជាង៥០០លានរៀល។ នេះបើយោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ។

របាយការណ៍ខាងលើបានឱ្យដឹងថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះបានបម្រើសេវាប្រជាពលរដ្ឋសរុបចំនួន៣ ៥៥៣សេវា និងទទួលបានចំណូលសរុប៥៩០ ៤៧២ ៣០០រៀល ស្មើប្រមាណជិត១៥ម៉ឺនដុល្លារអាមេរិក។
បើតាមរបាយការណ៍ ៩ខែនោះ សេវាប្រជាពលរដ្ឋស្នើសុំច្រើនជាងគេ រួមមានវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន១ ៤៣៤សេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីចំនួន៨១៣សេវា ដែលក្នុងនោះតាមប្រព័ន្ធអនឡាញបានចំនួន៤៦០សេវា។ វិស័យតាមពីក្រោយ គឺវិស័យសាធារណការ និងដឹកជញ្ជូន ចំនួន៥៤៣សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន១៣២សេវា ការងារនីត្យានុកូលកម្មផ្តល់បានចំនួន៨១សេវា វិស័យព័ត៌មានចំនួន៣១សេវា វិស័យសុខាភិបាលចំនួន២៤សេវា វិស័យទេសចរណ៍ចំនួន១៦សេវា ការងាររដ្ឋបាលចំនួន១០សេវា និងវិស័យរ៉ែ និងថាមពលមានចំនួន៩សេវា។

ការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកទាំង៧របស់ខេត្តក្រចេះ ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីបានបម្រើពលរដ្ឋចំនួន៨៣ ១៣៥សេវា ទទួលបានចំណូលសរុប៩០ ៧២៨ ២៣៣រៀល ខណៈយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំសង្កាត់ បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន៣៥ ៧២៣សេវា និងទទួលបានចំណូលសរុប៥៦ ៥៤០ ២៣៦រៀល៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១៩ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


