ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហការវិស័យឱសថ ធានាឱសថមានគុណភាព និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា
ស្ថានទូតឥណ្ឌានៅកម្ពុជា រួមជាមួយសមាគមអាជីវកម្មឥណ្ឌានៅកម្ពុជា (IBCC) បានរៀបចំព្រឹត្តិការណ៍ជួបជុំ និង ពិភាក្សារវាងអ្នកជំនួញឥណ្ឌា និងកម្ពុជា ក្នុងវិស័យឱសថ ដើម្បីជំរុញកិច្ចសហការទ្វេភាគី ធានាឱសថមានគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។
ព្រឹត្តិការណ៍ដែលបានរៀបចំឡើងកាលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានអ្នកចូលរួមជាង ១៨០ នាក់ រួមទាំងតំណាងពីក្រុមហ៊ុនឱសថឥណ្ឌាជាង ៥០ ក្រុមហ៊ុន ដែលកំពុងដំណើរការនៅកម្ពុជា រួមជាមួយតំណាងពីមន្ទីរពេទ្យរដ្ឋ និងឯកជនជាច្រើន ព្រមទាំងប្រតិបត្តិករទាក់ទងផ្នែកឱសថជាច្រើន។ ក៏មានសមាជិកពីសមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមឱសថករ (PAC) និងសមាគមបច្ចេកវិទ្យាវេជ្ជសាស្ត្រ (AMTC) ចូលរួមផងដែរ។ បន្ថែមពីនេះ មានអ្នកចូលរួមជាង ២០ នាក់ពីសភាពាណិជ្ជកម្មនៅឥណ្ឌា ចូលរួមតាមអនឡាញ ( Online )។

លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌាមានបំណងបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាមួយកម្ពុជា ខណៈលោកលើកទឹកចិត្តឱ្យពាពាណិជ្ជករ ទាំងពីរប្រទេសសហការគ្នាឱ្យបានល្អក្នុង វិស័យឱសថ និងសុខាភិបាល។
លោក Shravan Rao ដែលជាក្រុមប្រឹក្សាភិបាលនៃសមាគមអាជីវកម្មឥណ្ឌានៅកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌាកំពុងក្លាយជាមជ្ឈមណ្ឌលសំខាន់មួយនៃផលិតផលឱសថមានគុណភាព និងតម្លៃសមរម្យ ហើយមានឱកាសធំសម្រាប់ការសហការជាមួយកម្ពុជា។
នាឱកាសនោះលោក សុខ ជួរ ទីប្រឹក្សារនៃក្រសួងសុខាភិបាល និងជាអគ្គនាយករងនៃអគ្គនាដ្ឋានសុខភាព បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តពង្រឹងប្រព័ន្ធសុខាភិបាល និងធានាឱ្យមានឱសថគុណភាពល្អសម្រាប់ប្រជាពលរដ្ឋ។ជាមួយគ្នានេះ លោក សុខ សុវិទ្យា អគ្គនាយកនៃអគ្គនាយកដ្ឋានសារពើពន្ធ និងអាករ បានលើកឡើងអំពីវិធានការសម្រួល និងការសហការផ្នែកច្បាប់ ដើម្បីជំរុញការនាំចេញនាំចូលផលិតផលឱសថ និងសុខាភិបាលឱ្យកាន់តែងាយស្រួល។

ក្រុមហ៊ុនឱសថឥណ្ឌាចំនួនបី បានធ្វើបទបង្ហាញអំពីនិន្នាការ និងឱកាសក្នុងវិស័យឱសថឥណ្ឌា ដូចជា ឱសថស្បែក និងផលិតផលអាហារបំប៉ន។ ពួកគេបានបញ្ជាក់ថា ប្រទេសឥណ្ឌាបាននាំមុខគេក្នុងការផលិត និងនាំចេញឱសថ ក្នុងនោះមានក្រុមហ៊ុនជាង ៣ ០០០ និងរោងចក្រជាង ១០ ០០០ ផលិតម៉ាកឱសថជាង ៦០ ០០០ ប្រភេទ។
ឧស្សាហកម្មឱសថឥណ្ឌាមានតម្លៃប្រមាណ ៥០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣-២៤ ហើយការនាំចេញបានកើនដល់ជាង ៣០ ពាន់លានដុល្លារ ក្នុងឆ្នាំបន្ទាប់។ ឥណ្ឌាផ្គត់ផ្គង់ជាង ៦០% នៃតម្រូវការវ៉ាក់សាំងសកល និងបានផ្គត់ផ្គង់វ៉ាក់សាំងទៅជាង ១០០ ប្រទេសក្នុងអំឡុងជំងឺរាតត្បាត COVID-19 តាមគម្រោង “Vaccine Maitri” ។
ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់ក្រុមហ៊ុនឱសថឥណ្ឌា និងក្រុមហ៊ុននាំចូលឱសថកម្ពុជា ដើម្បីស្វែងរកឱកាសសហការថ្មីៗ ក្នុងការធានាឱ្យមានឱសថគុណភាព និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា និងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


