Connect with us

ព័ត៌មានអន្ដរជាតិ

AOT ទាំងនៅខាងកម្ពុជានិងថៃ សុទ្ធតែអះអាងថា មីនដែលទាហានថៃ ដើរជាន់ គឺជាមីនចាស់

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយយកលេសថា ទាហានរបស់ខ្លួនដើរជាន់មីននិងដាក់កំហុសមកលើកម្ពុជាថាបានដាក់មីនថ្មី ប៉ុន្តែយ៉ាងណា ការពិតត្រូវបានលាតត្រដាង ដោយពេលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទាំងនៅខាងកម្ពុជានិងថៃ សុទ្ធតែអះអាងថា មីនដែលទាហានថៃ ដើរជាន់នោះគឺជាមីនចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Thai PBS)

តាមការផ្សាយរបស់ Bernama កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី Mohamad Hasan បានបញ្ជាក់យ៉ាងច្បាស់ថា៖ «AOT នៅកម្ពុជានិងថៃសុទ្ធតែបានរាយការណ៍ថា មីនដែលទាហានថៃដើរជាន់នៅព្រំដែន គឺមិនមែនជាមីនដាក់ថ្មីៗទេ។ ខ្ញុំទើបតែនិយាយទូរសព័្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃរួច ហើយសង្ឃឹមថា ភាគីទាំងពីរនឹងរក្សាភាពស្ងប់ស្ងាត់និងបន្តកិច្ចពិភាក្សាសន្តិភាព»។

យ៉ាងណា លោក Mohamad លើកឡើងថា AOT មិនស្ថិតនៅព្រំដែនទេ ប៉ុន្តែពួក​គេ​កំពុង​តាម​ដាន​យ៉ាងយកចិត្តទុកដាក់ និង​រាយការណ៍​អំពី​ការវិវត្តស្ថានការណ៍ទៅ​កាន់​ភាគី​ពាក់ព័ន្ធ។

(រូបថត៖ Facebook)

សូមជម្រាបជាថ្មី នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល បានប្រកាសជាឯកតោភាគី ផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានឆ្នាំ២០២៥ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។

ក្រោយផ្អាកនោះផងដែរ លោកអនុទីន បានបោះសម្តីទៅកាន់លោកត្រាំថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានចាត់វិធានការដំឡើងពន្ធដើម្បីដាក់សម្ពាធមែននោះ ថៃ នឹងស្វែងរកទីផ្សារផ្សេងជំនួសអាមេរិក ដែលការនិយាយបែបនេះ បង្កឲ្យមានពាក្យរិះគន់និងស្តីបន្ទោសយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមាជិកសភាថៃ បន្ទោស អនុទីន ដែលផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម