ព័ត៌មានអន្ដរជាតិ
សារព័ត៌មានថៃ «Thai Enquirer» ផ្សាយខុស ទាំងបច្ចេកទេស និងខ្លឹមសារ
សារព័ត៌មានថៃ Thai Enquirer បានចេញផ្សាយនៅថ្ងៃទី១៤ខែវិច្ឆិកានេះ ដោយមានកំហុសទាំងបច្ចេកទេសក្នុងការចេញផ្សាយអត្ថបទផង និងខ្លឹមសារអត្ថបទដែលមានចរិកចោទប្រកាន់ បំភ្លៃការពិតលើហេតុការណ៍ទាហានថៃជាន់មីនកាលពីថ្ងៃទី១០ខែវិច្ឆិកានេះ។
នៅផ្នែកចំណងជើងសារព័ត៌មាននេះ បានដាក់ចំណងជើងថា៖«ព្រះមហាក្សត្រនិងអគ្គមហេសី បានយាងទៅដល់ចិនសម្រាប់ទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្រ្តដោយមហាក្សត្រថៃ»។

ប៉ុន្តែក្នុងខ្លឹមសារសង្ខេបវិញ បែជាសរសេរថា៖«ភ័ស្តុតាងនៃយោធាកម្ពុជាដាក់មីនថ្មី បានបញ្ចេញដែលបញ្ជាក់នូវការរំលោភសន្ធិសញ្ញាសន្តិភាពចុះហត្ថលេខាក្នុងទីក្រុងកូឡាឡាំពួ ក្នុងខែតុលា២០២៥ ខណៈដែលម៉ាឡេស៊ីជាថ្មីម្តងទៀតបានសុខចិត្តធ្វើជាអ្នកសម្របសម្រួលចំពោះជម្លោះកើនឡើងរវាងថៃនិងកម្ពុជា ប៉ុន្តែការជជែកនឹងត្រូវធ្វើឡើងនៅកូឡាឡាំពួម្តងទៀត»។
ខ្លឹមសារសង្ខេបមិនបានគាំទ្រចំណងជើងដែលនិយាយពី រាជដំណើររបស់មហាក្សត្រថៃនោះទេ ប៉ុន្តែបែជាសរសេរចោទប្រកាន់យោធាកម្ពុជាជាអ្នកដាក់មីនថ្មីទៅវិញ ដែលខុសពីធាតុពិតជាក់ស្តែង និងគ្មានមូលដ្ឋាននិងប្រភពបញ្ជាក់ថា យោធាកម្ពុជាបានដាក់មីនថ្មីនោះទេ។ រហូតមកដល់ពេលនេះ សូម្បីតែភាគីម៉ាឡេស៊ីដែលប្រធានអាស៊ាន កំពុងដឹកនាំក្រុមអង្កេតការណ៍អាស៊ាន ក៏មិនបានលើកឡើងថា ភាគីណាមួយអ្នកដាក់មីននោះទេ។
ទោះបីយ៉ាងណា កាលអះអាងដំបូងរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានអះអាងដោយយោងរបាយការណ៍អ្នកអង្កេតការណ៍អាស៊ានថា ជាមីនចាស់ ប៉ុន្តែក្រោយមក១ថ្ងៃក៏បានកែតម្រូវវិញថា មីននោះជាមីនថ្មី។
ពាក់ព័ន្ធដល់ហេតុការណ៍ផ្ទុះមីនដែលនាំទៅដល់ការកើនឡើងភាពតានតឹងជាថ្មីនេះ ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama រាយការណ៍នៅថ្ងៃទី១៣ខែវិច្ឆិកា ថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានបញ្ជាក់ថា ក្រុមអង្កេតការណ៍អាស៊ាន (AOT) រាយការណ៍ឲ្យដឹងថា មីនដែលផ្ទុះនាំឲ្យរបួសទាហានថៃគឺជាមីនចាស់ទេ។ ប៉ុន្តែក្រោយមក ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ីនេះ បានអះអាងពីកំហុសផ្នែកបកប្រែ ពីខ្លឹមសារដើម ជាភាសាម៉ាឡេ។

Bernama បានរាយការណ៍នៅថ្ងៃទី១៤ខែវិច្ឆិកានេះថា រឿងដើមនាំឲ្យមានកំហុស គឺការបកប្រែទាក់ទងនឹងសម្រង់សម្តីដែលផ្តល់ដោយរដ្ឋមន្ត្រីការបរទេសនៅ Bahasa Melayu ដែលផ្លាស់ប្តូរអត្ថន័យនៃសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីដោយអចេតនា។
ប្រយោគមិនត្រឹមត្រូវនៅក្នុងការបកប្រែជាភាសាអង់គ្លេសបានសរសេរថា «ប៉ុន្តែក្រុមអ្នកសង្កេតការណ៍អាស៊ាននៅប្រទេសថៃ និងកម្ពុជាបានរាយការណ៍ថា ពួកគេ «មីន» មិនមែនជាគ្រាប់មីនថ្មីទេ»។ ឃ្លានេះផ្ទុយនឹងព័ត៌មានដែលបានរាយការណ៍នៅក្នុងអត្ថបទដើមជាភាសាម៉ាឡេ។
ការកែប្រែឲ្យត្រឹមត្រូវ គឺមានខ្លឹមសារបែបនេះ៖«ប៉ុន្តែក្រុមអ្នកសង្កេតការណ៍អាស៊ាននៅប្រទេសថៃ និងកម្ពុជាបានរាយការណ៍ថាវាជាគ្រាប់មីនថ្មី.. ខ្ញុំទើបតែបានទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ។ ក្តីសង្ឃឹមរបស់ខ្ញុំគឺឱ្យភាគីទាំងពីរអត់ធ្មត់និងបន្តការចរចាសន្តិភាព»។
ផ្អែកតាមសំណេររបស់សារព័ត៌មានថៃ និងអត្ថបទផ្សាយជាបន្តបន្ទាប់ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងដែលយោងបន្តពីរបាយការណ៍របស់ក្រុមអង្កេតការណ៍អាស៊ាន គឺគ្មានចំណុចណាមួយដែលបញ្ជាក់ថា «យោធាកម្ពុជាដាក់មីនថ្មី» នោះទេ៕
រ៉ាន់ រើយ


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


