ព័ត៌មានជាតិ
ផលិតផលសហគមន៍ជាច្រើនមុខ ត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធី “ទិវាសត្វផ្សោតទន្លេមេគង្គ”
ផលិតផលមកពីសហគមន៍មូលដ្នានជាច្រើមមុខ រួមមាន តម្បាញក្រម៉ា វត្ថុអនុស្សារីយ៍ របស់ផលិតករសហគមន៍ កោះព្រហ្មចារី បន្លែធម្មជាតិ ផលិតផលកែច្នៃពីសាច់មាន់ សាច់ត្រី ផ្លៃក្រូចថ្លុង ជាពិសេស ក្រឡានថ្មគ្រែ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធី “ទិវាសត្វផ្សោតទន្លេមេគង្គ” នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរមណីដ្ឋាន សត្វផ្សោតកាំពី ក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងឱកាសប្រារព្ធ “ទិវាសត្វផ្សោតទន្លេមេគង្គ” មន្ទីរទេសចរណ៍ខេត្តក្រចេះ បានចូលរួមរៀបចំ ដាក់តាំងបង្ហាញនូវផលិតផលមកពីសហគមន៍មូលដ្នាននានាជាច្រើនដើម្បីឲ្យគណអធិបតី ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី បានទស្សនា បានភ្លក់ និងបានស្គាល់អំពីផលិតផល ក្នុងសហគមន៍នីមួយៗ ក្នុងខេត្តក្រចេះ សំដៅចូលរូមពង្រឹង លើកទឹកចិត្ត លើកកម្ពស់គុណភាពផលិតផលប្រកបដោយការទទួលខុសត្រូវរួមចំណែកស្រូបទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីភ្ញៀវទេសចរ ជាពិសេស ក្រឡានថ្មគ្រែ ដែលជាអត្តសញ្ញាណរបស់ខេត្តក្រចេះ។

បន្ទាប់ពីបានទស្សនាការតាំងបង្ហាញផលិតផលសហគមន៍ និងបានភ្លក់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ក្រឡានថ្មគ្រែ រួចមក កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះរសជាតិក្រឡានថ្មគ្រែថា តាមអ្វីដែលកញ្ញាបានដឹង គឺថា ក្រឡានមុននឹងសាយភាយល្បីទៅដល់ខេត្តផ្សេងនោះ គឺផ្ដើមចេញពីខេត្តក្រចេះ។ «ខ្ញុំជាកូនអ្នកក្រចេះ ជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់ក្រឡានថ្មគ្រែ ឥឡូវនេះក្រឡានយើងមានរស់ជាតិច្រើនមែនទែន តាមបែបប្រពៃណី មានរស់ជាតិ បាយដំណើប លាយសណ្ដែក លាយដូង និងមានលាយខ្នុរបន្ថែមទៀត»។

កញ្ញា អ៊ឹម រចនា សង្ឃឹមថា ថ្ងៃក្រោយបើអាចទៅរួច ទី១ កញ្ញាសូមលើកទឹកចិត្តឲ្យធ្វើក្រឡាន ងាយស្រួលបកជាងនេះបន្តិច ដើម្បីស្រួលទទួលទាន ហើយទី២ លើកទឹកចិត្តឲ្យកែច្នៃចចេញ ជារស់ថ្មីផ្សេងៗបន្ថែមទៀត ដើម្បីទាក់ភ្ញៀវទេសចរណ៍ឲ្យបានភ្លក់ និងទិញក្រឡាន ទៅតាមចំណង់ចំណូលចិត្តរបស់គាត់ ព្រោះភ្ញៀវខ្លះអត់អាចញ៉ាំសណ្ដែកបានទេ យើងអាច បន្ថយសណ្ដែក និងភ្ញៀវខ្លះទៀតគាត់អត់អាចញ៉ាំផ្អែមបានទេ អញ្ចឹងយើងគួរកាត់បន្ថយ ផ្អែមបាន។

ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអត្តរជាតិ មកទស្សនាកំសាន នៅក្នុងខេត្តក្រចេះ នាពិធីបុណ្យឆ្លងឆ្នាំសកល និងត្រៀមស្វាគមន៍ទេសចរណ៍ឆ្នាំ២០២៦ ខាងមុខនេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបង្កើតពាក្យស្លោក គឺ «ក្រឡានរសជាតិឆ្ងាញ់ល្អ ទេសចរមានកំណើន» «ក្រឡានថ្មគ្រែ ថែកេរ្តិ៍ដូចតា» «ក្រឡានល្អ ស្វាគមន៍ទេសចរណ៍ ឆ្នាំ២០២៦»៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


