ព័ត៌មានជាតិ
កីឡា ជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប
កីឡា មិនត្រឹមតែផ្តល់ឲ្យយើងនូវរបៀបរស់នៅដែលមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខុមាលភាពផ្លូវចិត្ត អារម្មណ៍ និងសង្គម។ កត្តានេះហើយ ទើបលោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍រត់កម្សាន្ត (សាកល្បង) កាលពីព្រឹកចុងសប្ដាហ៍ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលមានចម្ងាយ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ ដោយមានអស់លោក លោកស្រីជានាយ នាយរង និង ពលអាវុធហត្ថ រួមទាំងមានការចូលរួមពីមហាជនប្រមាណជាង ៣០០ នាក់ ផងដែរ។

លោកឧត្ដមសេនីយ៍ត្រី សៀ ទីន បានបញ្ជាក់ថា វិស័យកីឡានាពេលបច្ចុប្បន្ននៅកម្ពុជា បាននិងកំពុងមានការរីកចម្រើនទាំងបច្ចេកទេស ធនធានមនុស្សនៅតាមមូលដ្ឋានក្រុង-ស្រុកទៀតផង។ ការរៀបចំរបស់កងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យមាននូវព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងសុខភាព និង ផ្សារភ្ជាប់ជាមួយមហាជន ព្រមទាំងបំផុសដល់កងកម្លាំង និងគ្រប់ស្រទាបមហាជន សំខាន់យុវជនចូលរួមហាត់ប្រាណ ដើម្បីសុខភាព ធ្វើឲ្យកាយសម្បទារឹងមាំ និង យុវជនចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផង។

លោកមេបញ្ជាការ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។ ការរត់ប្រណាំងនេះ ទទួលបានបទពិសោធមួយចំនួន ដើម្បីបន្តធ្វើការហ្វឹកហាត់កងកម្លាំងក្នុងការចូលព្រឹត្តិការណ៍ម៉ារ៉ាតុន ដែលតែងបានរៀបចំនៅក្រុងអង្គរ។

លោកមេបញ្ជាការ ក៏បានលើកនូវកម្មវិធីរត់កម្សាន្តនេះ នៅឆ្នាំ ២០២៦ អាវុធហត្ថខេត្ត បានកំណត់ក្នុងខែ ជួបជុំគ្នារត់កម្សាន្ត នៅពាក់កណ្តាលខែនីមួយៗ និង សូមឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និង ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស អញ្ជើញចូលរួម។

លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលឧបត្ថម្ភគាំទ្រកម្មវិធីរត់កម្សាន្តនៅលើទឹកដីទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនេះផងដែរ៕
អត្ថបទ ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ


