ព័ត៌មានអន្ដរជាតិ
អតីតមេដឹកនាំបង់ក្លាដែស Sheikh Hasina ត្រូវតុលាការកាត់ទោសប្រហារជីវិត
អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីតុលាការរកឃើញថា លោកស្រីមានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះការបង្ក្រាបដ៏សាហាវលើបាតុកម្មនិស្សិតឆ្នាំ២០២៤ ដែលជាការបះបោរនាំឱ្យរដ្ឋាភិបាលរបស់លោកស្រីដួលរលំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNNនៅថ្ងៃទី១៧ខែវិច្ឆិកា។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រេចថាលោកស្រី Hasina ជាអ្នកបញ្ជាឬជំរុញឱ្យកងកម្លាំងសន្តិសុខធ្វើការសម្លាប់រង្គាល។ ចៅក្រមថា លោកស្រីបានញុះញង់ឱ្យមានអំពើហិង្សាប្រឆាំងនឹងនិស្សិតតវ៉ា ហើយមិនព្រមបញ្ឈប់កងកម្លាំងសន្តិសុខពីការប្រើប្រាស់កម្លាំងដ៏សាហាវ។ តុលាការបានភ្ជាប់បញ្ជារបស់លោកស្រីទៅនឹងការស្លាប់របស់បាតុករប្រហែល ១៤០០ នាក់ និងរបួសដល់មនុស្សរហូតដល់ ២៥ ០០០ នាក់។

យ៉ាងណា បច្ចុប្បន្ន លោកស្រី Hasina កំពុងស្ថិតក្នុងការនិរទេសខ្លួននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌានៅឡើយ ចាប់តាំងពីបង្ខំឱ្យចុះចេញពីអំណាចកាលពីឆ្នាំមុន។ លោកស្រី តែងតែបដិសេធរាល់ការចោទប្រកាន់។ លើសពីនេះមេធាវីរបស់លោកស្រីបានស្នើសុំឱ្យអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ ដោយនិយាយថា ការកាត់ក្តីនេះខ្វះភាពយុត្តិធម៌ និងដំណើរការត្រឹមត្រូវ។

សូមជម្រាបថា លោកស្រី Hasina បានគ្រប់គ្រងប្រទេសបង់ក្លាដែសអស់រយៈពេលជាងមួយទសវត្សរ៍ ដោយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែក៏ប្រឈមមុខនឹងការចោទប្រកាន់ពីរបបផ្តាច់ការ អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយផងដែរ។ ការផ្តួលរំលំរដ្ឋាភិបាលលោកស្រីនៅឆ្នាំ២០២៤ ពីសំណាក់ចលនាដឹកនាំដោយនិស្សិតបានបញ្ចប់ការក្តាប់អំណាចយូរអង្វែងរបស់លោកស្រីតែម្ដង៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


