ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃទូទាំងប្រទេស ប្រញាប់ចេញស្បថ ដោយស្រែកឮៗថា ខ្លួនមិនមែនអង្គការឧក្រិដ្ឋកម្មទេ
ក្រោយមានការចោទប្រកាន់ពីអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ Surachate Hakparn (Big Joke) ថា មន្ត្រីប៉ូលិសថៃជាង ២០០ នាក់ ពាក់ព័ន្ធនឹងការប្រមូលប្រាក់ការពារ ជាប់ទាក់ទងជាមួយ Scammer និងក្រុមល្បែងស៊ីសងតាមអនឡាញនោះ ស្រាប់តែប៉ូលិសថៃទូទាំងប្រទេស បានប្រញាប់នាំគ្នាចេញស្បថនៅមុខប៉ុស្តិ៍ប៉ូលិសរៀងៗខ្លួន ដោយស្រែកឮៗថា «យើងជាប៉ូលិសរបស់ប្រជាជន មិនមែនជាអង្គការឧក្រិដ្ឋកម្មទេ»។

វីដេអូនៃពិធីស្បថនេះ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ដោយគេមើលឃើញថា ប៉ូលិសបានស្រែកម្តងហើយម្តងទៀត ខំបញ្ជាក់ថា ខ្លួនឯងមិនមែនជាអង្គការឧក្រិដ្ឋកម្ម។
តាមការផ្សាយរបស់ Thairath នៅថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥, លោក Surachate បានទម្លាយអំពីអំពើពុករលួយដែលចាក់ស្រែះនៅក្នុងអង្គភាពប៉ូលិសថៃ ដោយដល់ថ្នាក់លោកបានហៅកម្លាំងប៉ូលិសថាជា «អង្គការឧក្រិដ្ឋកម្មដ៏ធំ» ថែមទៀតផង។
យ៉ាងណា ក្នុងគោលបំណងសម្តែងភាពស្អាតស្អំ ប៉ូលិសទាំងអស់បានចេញស្បថ ហើយជាការវាយបកទៅវិញ សមាគមប៉ូលិសចំនួន៤ បានទាមទារឲ្យមានចំណាត់ការវិន័យនិងផ្លូវច្បាប់ ប្រឆាំងនឹងលោក Surachate សម្រាប់ការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប៉ូលិស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃនឹងរៀបចំវេទិកាជជែកដេញដោលសាធារណៈលើការលុបចោល MOU ៤៣-៤៤ ជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


