Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះភ្លៀង នឹងវាយប្រហារភាគខាងត្បូងថៃ មួយសប្តាហ៍ពេញ

បានផុស

នៅ

ការិយាល័យធនធានទឹកថៃ (ONWR) បានចេញការព្រមានអំពីព្យុះភ្លៀងដែលនឹងវាយប្រហារភាគខាងត្បូងប្រទេស មួយសប្តាហ៍ពេញ ក្នុងនោះមាន៨ខេត្ត ប្រឈមហានិភ័យខ្ពស់នៃបំណាក់ដីនិងជំនន់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ The Nation)

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃអង្គារទី១៨ខែវិច្ឆិកាឆ្នាំ២០២៥, ចាប់ពីថ្ងៃនេះដល់ថ្ងៃអាទិត្យ ខេត្ត Narathiwat, Yala, Satun, Songkhla, Phatthalung, Nakhon Si Thammarat, ​Surat Thani និង Chumphon នឹងរងការវាយប្រហារធ្ងន់ធ្ងរជាមួយកម្រិតភ្លៀងធ្លាក់ ២០០មិល្លីម៉ែត្រ។

ដូច្នេះហើយ ខេត្តទាំង៨នេះ នឹងអាចកើតមានគ្រោះធម្មជាតិដូចជាបំណាក់ដីនិងទឹកជំនន់រហ័ស ជាពិសេសតំបន់នៅក្បែរជើងភ្នំនិងដីចំណោត បង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស។

យោងតាម ONWR, ព្យុះភ្លៀងនេះគឺបណ្តាលមកពីខ្យល់មូសុងឦសានដ៏ខ្លាំង ដែលគ្របដណ្តប់លើតំបន់ឈូងសមុទ្រថៃផ្នែកខាងលើ និង តំបន់ភាគខាងត្បូងផ្នែកខាងលើ។

លក្ខខណ្ឌខ្យល់និងទឹករលកនៅក្នុងឈូងសមុទ្រថៃ និង សមុទ្រអាន់ដាម៉ាន់ ក៏ត្រូវបានគេរំពឹងថានឹង កើនឡើងកម្លាំងផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាងកក ជួបព្យុះភ្លៀង បណ្តាលឲ្យបាក់ដើមឈើសង្កត់ផ្ទះនិងកម្ទេចយានយន្តជាច្រើនគ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម