សេដ្ឋកិច្ច
ARDB បានបញ្ចេញទុនពិសេសជិត ២០ លានដុល្លារហើយ នៃកញ្ចប់ទុនសរុប ដើម្បីប្រមូលទិញស្រូវពីកសិករ
ទុនពិសេស ៤០ លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃមកទល់ពេលបច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ចេញទុនអស់ជិត ២០ លានដុល្លារហើយ ដើម្បីប្រើប្រាស់ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។

លោក កៅ ថាច អគ្គនាយក ARDB បានបញ្ជាក់ប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី១៩ ខែវិច្ឆិកានេះថា សម្រាប់ទុនពិសេសដែលរាជរដ្ឋាភិបាលកម្ពុជាទើបតែបានទម្លាក់ដើម្បីជាទុនបន្ថែមទៅដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកក្នុងការប្រមូលទិញស្រូវពីកសិករ ក៏ដូចជារក្សាតម្លៃស្រូវឱ្យមានស្ថិរភាព មកទល់ពេលនេះបានប្រើប្រាស់អស់ជិត ២០ លានដុល្លារហើយ ។
ក្នុងនោះដែរ រោងម៉ាស៊ីនដែលបានចូលរួមនៅក្នុងការប្រើប្រាស់កញ្ចប់ទុននេះមានប្រមាណជាង ២០ រោងម៉ាស៊ីនកិនស្រូវហើយ ដែលភាគច្រើន រោងម៉ាស៊ីនទាំងអស់នោះបានធ្វើការប្រមូលទិញនូវប្រភេទស្រូវផ្ការំដួលពីកសិករ។

លោក ក៏បានបញ្ជាក់ដែរថា៖« រោងម៉ាស៊ីនកិនស្រូវទាំងជាង ២០ រោងម៉ាស៊ីននេះសុទ្ធសឹងតែជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ហើយនិងរោងម៉ាស៊ីនដែលមានកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។
ជាមួយគ្នានេះ បើតាមលោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ន រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិករបស់ខ្លួន និង ដែលបានសហការជាមួយក្រសួងកសិកម្ម និងប្រើប្រាស់នូវកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល បាននិងកំពុងប្រមូលទិញស្រូវពីកសិករប្រចាំថ្ងៃ ដោយជាមធ្យមក្នុងរង្វង់ ១ ម៉ឺន ៥ ពាន់តោន។

ក្នុងនោះ រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកទាំងអស់នេះ ជាមធ្យមក្នុងមួយថ្ងៃ គឺប្រមូលទិញស្រូវក្នុងរង្វង់ ១ ម៉ឺន ៥ ពាន់តោន ពីប្រជាកសិករ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


