ព័ត៌មានជាតិ
លោក គឹម សន្តិភាព: ក្នុងអំឡុងពេល Lockdown កន្លែងលក់ម្ហូបអាហារ បន្លែ ត្រី សាច់ នៅបន្តបើកដដែល
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា នៅក្នុងអំឡុងពេល នៃការបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ កន្លែងលក់ម្ហូបអាហារ បន្លែ ត្រី សាច់ នៅបន្តបើកដដែល ហើយគណៈ កម្មការ នឹងបង្កលក្ខណៈឲ្យកាន់តែទូលំទូលាយ លើការនាំចូលគ្រឿង ឧបភោគបរិភោគថែមទៀតផង។

ការលើកឡើងរបស់លោក គឹម សន្តិភាព បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
លោក គឹម សន្តិភាព បញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំសូមបញ្ជាក់ជូនបងប្អូនថា នៅក្នុងរយៈពេលនៃការ Lockdown នេះ សេវាចាំបាច់ ដែលជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតែអនុញ្ញាតឲ្យដំណើរការជាប្រក្រតី។ បន្ថែមលើនេះឲ្យរាជរដ្ឋាភិបាលកាត់ក្តី សាលារាជធានីភ្នំពេញក្តី និងគណៈកម្មការអនុវត្តការបិទខ្ទប់ក្តី យើងបង្កលក្ខណៈឲ្យកាន់តែទូលំទូលាយ លើការនាំចូលគ្រឿងឧបភោគបរិភោគ ដើម្បីផ្គត់ផ្គង់នៅតាមទីផ្សារ សម្រាប់ឲ្យប្រជាពល រដ្ឋយើងមានគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ទាំង។ អង្ករ ត្រី សាច់ បន្លែ និងអ្វីៗក្តី សុំឲ្យប្រជាពលរដ្ឋ កុំមានការព្រួយ បារម្ភលើបញ្ហានេះ ទីផ្សារ កន្លែងផ្គត់ផ្គង់ម្ហូបអាហារ គឺនៅដំណើរការជាប្រក្រតី”។



សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ហើយការសម្រេចបិទខ្ទប់នេះ បានធ្វើឡើងចាប់ពីម៉ោង០០ ថ្ងៃទី១៥ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ភ្នំពេញ ២៤ ម៉ោងនេះ បន្តរកឃើញអ្នកឆ្លងថ្មី ២៤៣ នាក់ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


