Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន S.S.R កំពុងសាងសង់ផែស្ងួត ​មានទំហំទុនវិនិយោគ ២០ លានដុល្លារ ​នៅខេត្តព្រៃវែង​

បានផុស

នៅ

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥​បាន​ដឹកនាំគណៈកម្មការ អន្តរក្រសួងស្ថាប័នចុះពិនិត្យទីតាំង​សំណើសុំវិនិយោគបង្កើតផែស្ងួត​របស់ក្រុម​ហ៊ុន S.S.R Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងដំណើរបេសកកម្មការងារនេះក៏មានវត្តមានចូលរួមពីតំណាងក្រសួងសាធារណៈការនិងដឹកជញ្ជូន, ក្រសួងបរិស្ថាន, ក្រសួងផែនការ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អគ្គនាយ​កដ្ឋាន​គយនិងរដ្ឋាករកម្ពុជា និងតំណាងរដ្ឋបាលខេត្តព្រៃវែងផងដែរ។

​គម្រោងផែស្ងួតនេះជាគម្រោងទី១ដែលបាននិងកំពុងរៀបចំបង្កើតឡើងនៅតំបន់នោះ ក្នុងទំហំទុន​វិនិយោគ​ប្រមាណជាង ២០លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណជាង១០ហិកតា ដែល​សកម្មភាពនេះនឹងចូលរួមចំណែកយ៉ាងសំខាន់គំាទ្រដល់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននាពេលខាងមុខនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម និងបង្កើតនូវការងារជា​ច្រើន​កន្លែងសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ។

​ក្នុងទិដ្ឋភាពរួមរបស់គម្រោងផែស្ងួតនេះនឹងមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងគំាទ្រនានាដែលរួមមាន អគារការិយាល័យ អគារពាណិជ្ជកម្ម កន្លែងផ្លាស់ប្តូរទំនិញ ទីតាំងតម្កល់កុងតឺន័រ និងឃ្លាំងស្តុកទំនិញជាដើម។

​ក្រៅពីបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងវិនិយោគខាងលើ លោកអគ្គលេខាធិការ ក៏​បានឆ្លៀតចុះពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាមដើម្បី​ស្វែង​យល់ពីទិដ្ឋភាពរួមនៃការវិវត្តរីកចម្រើននៅតំបន់នោះ និងបានជម្រាបជូនពីការត្រៀម​លក្ខណៈរបស់​គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការចូលរួមធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រៃវែងក្នុងការផ្សព្វផ្សាយ​សក្តានុពលវិនិយោគរបស់​តំបន់នេះជូន​ដល់​វិនិយោគិនជាតិនិងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម