Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសជនជាតិរុស្ស៊ីម្នាក់ស្លាប់ បន្ទាប់ពីខ្ញែរសមុទ្រខាំនៅកោះLangkawi​ ប្រទេសម៉ាឡេស៊ី

បានផុស

នៅ

ក្មេងប្រុសជនជាតិរុស្ស៊ីអាយុ ២ ឆ្នាំម្នាក់បានស្លាប់ប្រាំថ្ងៃបន្ទាប់ពីត្រូវខ្ញែរសមុទ្រខាំពេលកំពុងលេងទឹកនៅឆ្នេរ Pantai Cenang លើកោះLangkawi​ ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២១ខែវិច្ឆិកា។

(រូបភាព៖ The Star)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ហើយកុមារឈ្មោះ Vladimir Iakubanets បានស្លាប់នៅថ្ងៃទី ១៩ ខែវិច្ឆិកា នៅមន្ទីរពេទ្យ Sultanah Bahiyahរដ្ឋ Kedah ដោយសារតែផលវិបាកធ្ងន់ធ្ងរ។

បើតាមឪពុករបស់កុមាររងគ្រោះឈ្មោះ Nikita ក្មេងប្រុសនោះឈប់ដកដង្ហើមក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទាប់ពីត្រូវខ្ញែរសមុទ្រខាំ។ អ្នកទេសចរផ្សេងទៀត បានជួយប្រញាប់ប្រញាល់នាំក្រុមគ្រួសារទៅកាន់អ្នកជួយសង្គ្រោះឆ្នេរ លាងមុខរបួសកុមារជាមួយទឹកខ្មេះ ហើយក្រោយមកបញ្ជូនកុមារទៅគ្លីនិក និងក្រោយមកបញ្ជូនទៅមន្ទីរពេទ្យ។

(រូបភាព៖ The Star)

ឪពុកម្តាយរបស់ក្មេងប្រុសនោះបាននិយាយថា ពួកគេនឹងមិនប្តឹងនរណាម្នាក់លើហេតុការណ៍ដែលបានឡើងនោះទេ ហើយសង្ឃឹមថាការស្លាប់របស់កូនប្រុសរបស់ពួកគេនឹងបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃខ្ញែរសមុទ្រ។ ពួកគេមានគម្រោងបូជាគាត់ និងយកធាតុរបស់គាត់ត្រឡប់ទៅប្រទេសរុស្ស៊ីវិញ។

បន្ទាប់ពីហេតុការណ៍នេះ នាយកដ្ឋានជលផលរដ្ឋ Kedah បានបញ្ជាក់ពីកម្រិតមធ្យមនៃខ្មែរសមុទ្រនៅក្នុងដែនទឹក Langkawi ដែលទំនងជាដោយសារតែចលនាទាក់ទងនឹងខ្យល់មូសុង។ អាជ្ញាធរបានព្រមានថា ទោះបីជាចំនួនមិនខ្ពស់ក៏ដោយ ក៏វានៅតែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកហែលទឹក និងអ្នកទៅលេងឆ្នេរសមុទ្រដែរ៕

ខ្ញែរសមុទ្រ (រូបភាព៖ istock)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម