ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ឡើងដល់៣០នាក់ ដោយសារការបាក់ដីនៅឥណ្ឌូណេស៊ី
យោងតាមរបាយការណ៍ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) គិតត្រឹមថ្ងៃសុក្រទី២១ខែវិច្ឆិកាឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅកោះជ្វាកណ្តាល នៃប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៣០នាក់ ហើយមនុស្ស២១នាក់នៅតែបាត់ខ្លួន ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរកនៅតែបន្ត។

ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការបាក់ដីនៅក្រុង Cilacap កាលពីសប្តាហ៍មុន និងនៅក្រុង Banjarnegara កាលពីចុងសប្តាហ៍។ លោក Abdul Muhari អ្នកនាំពាក្យ BNPB បាននិយាយថា ក្រុង Banjarnegara នៅតែជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត ដែលក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសព៧នាក់បន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់ក្នុងតំបន់នោះកើនដល់១០នាក់ ខណៈ១៨នាក់ទៀតមិនទាន់ត្រូវបានរកឃើញនៅឡើយ។
ផ្ទះរាប់សិបខ្នងត្រូវបានខូចខាត ប្រជាជន៧នាក់រងរបួស និងពលរដ្ឋជាង៩០០នាក់ត្រូវបានជម្លៀសចេញពីក្រុង Banjarnegara។ លោក Muhari បាននិយាយថា អ្នកជួយសង្គ្រោះប្រហែល៧០០នាក់ រួមទាំងប៉ូលិស និងបុគ្គលិកយោធា កំពុងប្រើប្រាស់គ្រឿងចក្រឈូសឆាយ ដើម្បីសម្អាតកម្ទេចកម្ទី។
នៅឯក្រុង Cilacap សាកសព៤នាក់បន្ថែមទៀតត្រូវបានរកឃើញនៅសប្តាហ៍នេះ ដោយបង្កើនចំនួនអ្នកស្លាប់នៅទីនោះដល់២០នាក់ ខណៈ៣នាក់នៅតែបាត់ខ្លួន។ ប្រតិបត្តិការស្វែងរកត្រូវបានពន្យារទៅដល់សប្តាហ៍ក្រោយ ដោយមានប្រជាជនជិត៤០០នាក់ត្រូវបានផ្លាស់ទីលំនៅ។
យោងតាមទីភ្នាក់ងារឧតុនិយមជាតិ ក្នុងរដូវវស្សារបស់ឥណ្ឌូណេស៊ី ដែលចាប់ផ្តើមពីខែកញ្ញាដល់ខែមេសា ត្រូវបានគេរំពឹងថានឹងនាំមកនូវហានិភ័យខ្ពស់នៃទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស៕
ប្រែសម្រួល៖ ឈាង
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


