ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនដល់៥នាក់ និង៤៥០នាក់របួស ព្រោះរញ្ជួយដី៥,៥រ៉ិចទ័រវាយប្រហារបង់ក្លាដែស
យោងតាម BBC ការរញ្ជួយដីកម្រិត៥,៥រ៉ិចទ័របានវាយប្រហារប្រទេសបង់ក្លាដែសកាលពីថ្ងៃសុក្រទី២១ខែវិច្ឆិកាឆ្នាំ២០២៥ ដែលបានសម្លាប់មនុស្សយ៉ាងតិច៥នាក់ និងបានធ្វើឲ្យមនុស្សជាង៤៥០នាក់រងរបួស។

ចំណុចកណ្តាលនៃរញ្ជួយដីស្ថិតនៅក្បែរស្រុកណាស៊ីងឌី ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីក្រុងដាកា ជាទីដែលអគារបានរង្គើយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋបានសម្រុកចេញទៅតាមផ្លូវ។ សំណង់បណ្ដោះអាសន្នបានបាក់រលំ ហើយយ៉ាងហោចណាស់និស្សិតសាកលវិទ្យាល័យដាកា១០នាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នា ខណៈដែលពួកគេបានរត់គេចចេញពីថ្នាក់រៀន។
អ្នកស្រី សៃយីដា រីហ្សវ៉ាណា ហាសាន់ (Syeda Rizwana Hasan) ទីប្រឹក្សាបរិស្ថានរបស់រដ្ឋាភិបាល បាននិយាយថា «យើងមិនធ្លាប់ជួបប្រទះការរញ្ជួយដីដ៏ខ្លាំងក្លាបែបនេះក្នុងរយៈពេល៥ឆ្នាំចុងក្រោយទេ»។
ស្នងការរងនគរបាលលោក ម៉ាលីក អាហ្សង់ អ៊ូឌីន សាមី (Mallik Ahsan Uddin Sami) បានប្រាប់ថា មនុស្ស៣នាក់បានស្លាប់នៅក្នុងតំបន់ Armanitola នៃទីក្រុងដាកា នៅពេលដែលរបងដែក និងកម្ទេចកម្ទីបានធ្លាក់ពីលើអគារ៥ជាន់។
នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា មានអ្នករបួសចំនួន៤៦១នាក់នៅទូទាំងប្រទេស ក្នុងនោះគ្រាន់តែនៅក្នុងតំបន់ហ្គាហ្សីពួរ (Gazipur) តែឯងមានអ្នករបួសដល់ទៅ២៥២នាក់។ នាយកផ្នែកត្រួតពិនិត្យលោក នីតៃ ច័ន្ទរ៉ា ដេ សារកា (Nitai Chandra De Sarkar) បានប្រាប់ថា «កិច្ចការចម្បងរបស់យើងនៅពេលនេះគឺវាយតម្លៃពីចំនួនអ្នកស្លាប់ និងការខូចខាត»។
ប្រជាពលរដ្ឋបានពណ៌នាអំពីការរញ្ជួយនេះថា ខ្លាំងខុសពីធម្មតា។ លោក សាដម៉ាន់ សាគីប (Sadman Sakib) ដែលបាននិយាយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters បានរៀបរាប់ថា «ខ្ញុំមិនដែលមានអារម្មណ៍ថាមានការរញ្ជួយបែបនេះក្នុងរយៈពេល៣០ឆ្នាំនៃជីវិតរបស់ខ្ញុំទេ»។ អ្នកស្រុកម្នាក់ទៀតដែលជាសិស្សឈ្មោះ អាប់ឌុលឡាហ៍ (Abdullah) បានលើកឡើងថា «អគារទាំងមូលកំពុងរង្គើ» នៅពេលដែលការរញ្ជួយដីកើតឡើង។
ការរញ្ជួយដីនេះក៏បានប៉ះពាល់ទៅដល់តំបន់មួយចំនួននៃភាគខាងកើតប្រទេសឥណ្ឌាផងដែរ ប៉ុន្តែមិនមានការខូចខាតធំដុំណាមួយត្រូវបានរាយការណ៍ទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


