ព័ត៌មានជាតិ
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ចុះកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន
ក្នុងដំណើរចូលរួមវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ នៅទីក្រុងឆុងឈីង លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយលោក Zhang Xiaojun អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានចុះកិច្ចសហប្រតិបត្តិការរវាងគ្នាលើវិស័យច្បាប់។

ជំនួបដែលធ្វើឡើងកាលពីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៥ លោក ឡាយ សំកុល បានថ្លែងអំណរគុណចំពោះសមាគមច្បាប់ចិន និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងវេទិកាខាងលើ។

លោកអគ្គលេខាធិការព្រឹទ្ធសភា បានប្រគល់នូវលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ចំពោះសមាគមច្បាប់ចិន និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ក្នុងការរៀបចំវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ ប្រកបដោយជោគជ័យ។
វេទិកាកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន ដែលរៀបចំឡើងនៅឆុងឈីង ទទួលបាននូវការចូលរួមពីអ្នកជំនាញ និងមានបទពិសោធន៍ខាងវិស័យច្បាប់មកពី១៣ប្រទេស រួមមានមានបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលសបញ្ជាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌល ក្នុងការកសាងបាននូវកិច្ចសហប្រតិបត្តិការដ៏ល្អ និងការអភិវឌ្ឍបង្កើនធនធានមនុស្សជំនាញក្នុងវិស័យច្បាប់យ៉ាងទូលំទូលាយ។

លោកអគ្គលេខាធិការ ក៏បានគូសបញ្ជាក់នូវសារៈសំខាន់នៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យច្បាប់ ការបណ្តុះបណ្តាលមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងលើកកម្ពស់កិច្ចការងារស្រាវជ្រាវរវាងស្ថាប័នទាំងពីរផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


