ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី Lee Jae Myung៖ ភាពតានតឹងជាមួយកូរ៉េខាងជើងកំពុងស្ថិតក្នុងកម្រិត«គ្រោះថ្នាក់»
យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២៥ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានព្រមានថា ភាពតានតឹងជាមួយកូរ៉េខាងជើងបានឈានដល់កម្រិត«គ្រោះថ្នាក់»ដែលនឹងបង្កើនហានិភ័យប៉ះទង្គិចគ្នាដោយចៃដន្យរវាងយោធាប្រទេសទាំងពីរ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងអំឡុងពេលវិលត្រឡប់មកពីកិច្ចប្រជុំកំពូល G20 លោក Lee បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានក្លាយជា «អរិភាព និងប្រឈមមុខដាក់គ្នា» ខណៈដែលទីក្រុងព្យុងយ៉ាងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ ហើយមិនអើពើនឹងការផ្តល់ជូនរបស់ទីក្រុងសេអ៊ូលចំពោះការសន្ទនាដោយគ្មានលក្ខខណ្ឌនិងសន្តិវិធីនោះទេ។
លោក Lee កត់សម្គាល់ថា កូរ៉េខាងជើងថ្មីៗនេះបានចាត់វិធានការឈ្លានពានកាន់តែច្រើន រួមមានទាំងការដំឡើងរបងលួសបន្លាបីស្រទាប់តាមបណ្តោយព្រំដែន។ ដោយគ្មានខ្សែទូរស័ព្ទទាន់ហេតុការណ៍ ឬការទំនាក់ទំនងយោធាបើកចំហ លោក Lee ថា ភាគីទាំងពីរមិនអាចនិយាយគ្នាបានទាល់តែសោះ ដូច្នេះហើយគ្មានការជឿទុកចិត្តគ្នាទៀតទេ ហើយរឿងនេះនឹងធ្វើឱ្យវាកាន់តែងាយស្រួលចំពោះការយល់ច្រឡំក្នុងការប្រែក្លាយទៅជាជម្លោះ។

ទោះបីជាយ៉ាងនេះក្តី លោក Lee បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនៅតែបើកចំហចំពោះការចរចា និងចង់ធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតា។ ទីក្រុងសេអ៊ូលថ្មីៗនេះក៏បានស្នើឱ្យមានកិច្ចចរចាយោធាដើម្បីទប់ស្កាត់ឧប្បត្តិហេតុនៅតាមព្រំដែន ដែលជាការផ្តល់ជូនលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំពីរឆ្នាំមិនធ្លាប់មាន ប៉ុន្តែជំនួសឲ្យការយល់ព្រមចរចា កូរ៉េខាងជើងបានរិះគន់កូរ៉េខាងត្បូងចំពោះការធ្វើការជាមួយសហរដ្ឋអាមេរិកលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយនិយាយថា ការធ្វើបែបនេះអាចជំរុញឲ្យប្រទេសជាច្រើនទៀតសាងសង់អាវុធនុយក្លេអ៊ែរថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


