Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ថៃ និងម៉ាឡេស៊ី រងផលប៉ះពាល់យ៉ាងខ្លាំងពីទឹកជំនន់និងបំណាក់ដី ខណៈអ្នកស្លាប់បន្តកើន

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងនៅអាស៊ីអាគ្នេយ៍ បង្កឲ្យមានទឹកជំនន់ និងបំណាក់ដីយ៉ាងសាហាវ សម្លាប់មនុស្សយ៉ាងហោចណាស់ ៩១ នាក់នៅក្នុងប្រទេសវៀតណាម និង ៨ នាក់នៅក្នុងប្រទេសថៃក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ VN Express)

ប្រទេសវៀតណាមបានរងផលប៉ះពាល់ខ្លាំងបំផុត ដោយខេត្តDak Lak ជាតំបន់ភ្នំ មានមនុស្សស្លាប់ច្រើនជាងគេ ខណៈទឹកជំនន់រីករាលដាលបានជន់លិចសង្កាត់ និងដីស្រែចម្ការទាំងមូល។ អាជ្ញាធរវៀតណាមព្រមានថា នឹងមានភ្លៀងនឹងធ្លាក់បន្ថែមទៀតនៅសប្តាហ៍នេះ ដែលនឹងបង្កើនហានិភ័យបន្ថែមទៀតសម្រាប់ប្រជាជនវៀតណាមជិត ៥០ លាននាក់ដែលរស់នៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់។

ការខូចខាតនៅក្នុងប្រទេសវៀតណាមបានលើសពី ៥០០ លានដុល្លាររួចទៅហើយបង្ខំឲ្យបុគ្គលិកជួយសង្គ្រោះរាប់ម៉ឺននាក់ធ្វើសកម្មភាព និងជំរុញឲ្យមានប្រតិបត្តិការសង្គ្រោះតាមឧទ្ធម្ភាគចក្រនៅក្នុងតំបន់ដាច់ស្រយាល។

(រូបភាព៖ VN Express)

ទឹកជំនន់ធ្ងន់ធ្ងរក៏បានរីករាលដាលពាសពេញប្រទេសថៃផងដែរ ប៉ះពាល់ដល់មនុស្សជិតពីរលាននាក់ ដោយតំបន់ខ្លះកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ២៤ ម៉ោងក្នុងរយៈពេល ៣០០ ឆ្នាំមិនធ្លាប់មាន។ ចំណែកប្រទេសប្រទេសម៉ាឡេស៊ីវិញបានជម្លៀសប្រជាជនជាង ១២.៥០០ នាក់ ភាគច្រើននៅភាគឦសានរដ្ឋKelantan។

គួរបញ្ជាក់ថារដូវវស្សាឆ្នាំនេះមានភាពខ្លាំងក្លាខ្លាំង បន្ទាប់ពីព្យុះទីហ្វុងដ៏បំផ្លិចបំផ្លាញក្នុងខែកញ្ញា និងខែតុលា។ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថាព្យុះមុនៗទាំងនោះបានបង្កការខូចខាតចំនួន ១,២ ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាមតែមួយ ដែលនេះគូសបញ្ជាក់ពីរបញ្ហាអាកាសធាតុដ៏អាក្រក់កំពុងវាយប្រហារតំបន់នេះកាន់តែខ្លាំងឡើង៕

(រូបភាព៖ Khaosod)
(រូបភាព៖ Khaosod)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម