សន្តិសុខសង្គម
រដ្ឋបាលព្រៃឈើខេត្តក្រចេះ បង្ក្រាបរថយន្តដឹកសសរឈើប្រណិត ៩ដើម ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
រថយន្តដឹកសសរឈើប្រភេទឈ្លិច និងផ្ចឹកមូលចំនួន ៩ដើម ត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្មគ្រែនៃខេត្តក្រចេះ ចុះបង្ក្រាប និងបានរឹបអូសរថយន្តសាំយ៉ុងដឹកឈើខាងលើ រួមទាំងវត្ថុតាងទាំងនោះយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សា ក្នុងភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីបន្តនីតិវិធី។

ប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើនេះ គឺកម្លាំងជំនាញបានបង្ក្រាបនៅចំណុចនៅទីតាំង ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងែទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ក្នុងប្រតិបត្តិការចុះបង្ក្រាប មន្ត្រីជំនាញបានដកហូតឈើប្រភេទឈ្លិចមូលចំនួន ៦ដុំ និងផ្ចឹកចំនួន ៣ដុំ។

មន្ត្រីជំនាញបានបញ្ជាក់បន្ថែមថា ក្រោយពីមានសេចក្ដីរាយការណ៍មកថា មានរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ជួបគ្រោះថ្នាក់ដាច់កង់ មន្ត្រីជំនាញក៏បានរកមធ្យោបាយ ដើម្បីស្ទូចយករថយន្តមករក្សាទុកនៅទីតាំងខាងលើដើម្បីបន្តនីតិវិធីច្បាប់។

យោងតាមប្រភពផ្សេងទៀត បានឱ្យដឹងថារថយន្តខាងលើនេះ តែងតែធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតជាហូរហែយ៉ាងអនាធិបតេយ្យ ស្រាប់តែពេលនេះ មិនដឹងថាការធ្វើចរាចណ៍របស់ឈ្មួញខាងលើរូបនេះ ប្រែប្រួលយ៉ាងដូចម្តេចបានជា ជួបគ្រោះថ្នាក់ដាច់កង់រថយន្តបណ្តាលឱ្យទៅមុខលែងរួចតែម្តង តែទោះជាយ៉ាងណាមិនបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតអ្នកបើកបរ ឬអ្នកណាម្នាក់ឡើយនៅក្នុងហេតុការណ៍នេះ៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


