កីឡា
ក្រុមបាល់ទាត់នារីកម្ពុជា សង្ឃឹមច្រើនឡើងវគ្គ៤ក្រុមនៅស៊ីហ្គេម ទោះនៅពូលជាមួយថៃ
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតបើកឆាកវគ្គសន្សំពិន្ទុក្នុងពូល នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ជាមួយ ក្រុមនារីសិង្ហបុរី វេលាម៉ោង ៤ រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ នៅប្រទេសថៃ។

ក្រុមនារីកម្ពុជា ស្ថិតនៅក្នុងពូល A ដែលមានក្រុមខ្លាំងម្ចាស់ផ្ទះ ថៃ ឥណ្ឌូណេស៊ី និង សិង្ហបុរី។ តាមការមើលកម្រិតគុណភាពនៃក្រុមនៅក្នុងពូលជាមួយគ្នា គឺ ក្រុមនារីកម្ពុជា អាចមានឱកាសក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមនារីថៃ ជាក្រុមខ្លាំងប្រចាំពូល A ដែលស្ទើរតែគ្មានក្រុមណាអាចប្រជែងជាមួយពួកគេបានទេ ប៉ុន្តែក្រុមសិង្ហបុរី និងឥណ្ឌូណេស៊ី មានកម្រិតគុណភាពមិនលើស កម្ពុជាប៉ុន្មានឡើយ។ ប្រវត្តិជួបគ្នាពីរលើកជាមួយ សិង្ហបុរី ក្រុមនារីកម្ពុជា ទទួលបានជ័យជម្នះទាំងពីរលើកគឺ លើកទី១ ឈ្នះ ១-០ ក្នុងពានរង្វាន់ AFF Women’s Championship កាលពីឆ្នាំ ២០២៣ និងលើកទី២ ឈ្នះ ១-០ ក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០២៣។ ដូច្នេះអាចនិយាយបានថា ក្រុមនារីសិង្ហបុរី មិនមែនជាដៃគូពិបាកខ្លាំងសម្រាប់ក្រុមនារីកម្ពុជាទេ។

ចំណែកក្រុមនារីឥណ្ឌូណេស៊ី ស្ថិតនៅក្រោមក្រុមនារីកម្ពុជាក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម ពីព្រោះកម្ពុជាធ្លាប់មានប្រវត្តិឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណា បើផ្អែកលើលទ្ធផលជួបគ្នាជាក់ស្តែង ឥណ្ឌូណេស៊ី មានស្ថិតិល្អលើកម្ពុជា។ ក្រុមនារីកម្ពុជា និង ឥណ្ឌូណេស៊ី ធ្លាប់ជួបគ្នា ៤ លើកក្នុងពានរង្វាន់ AFC Women’s Championship គឺកម្ពុជា បានស្មើគ្នា ២ លើក និងចាញ់ ២ លើក។

តាមប្រវត្តិជួបគ្នាគឺបង្ហាញថា កម្ពុជា និង ឥណ្ឌូណេស៊ី មិនសូវជាលើសខ្វះគ្នាឆ្ងាយឡើយ។ លក្ខណៈពិសេសរបស់ក្រុមនារីឥណ្ឌូណេស៊ី គឺ កាយសម្បទាខ្ពស់ធំ និងការពាររឹងមាំ ដោយពួកគេមានកីឡាការិនីមកពីក្រៅប្រទេសច្រើន។ ពួកគេតែងតែប្រើទម្រង់ការពារ និងវាយបកលឿន នៅពេលជួបក្រុមកម្ពុជា។

វិញ្ញាសាបាល់ទាត់នារីនៅស៊ីហ្គេម លើកទី៣៣ នេះមានក្រុមចំនួន ៨ ចូលរួមប្រកួត ក្នុងនោះត្រូវបានបែងចែកជា ២ ពូល ហើយក្នុង ១ ពូលមាន ៤ ក្រុម។ បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ ១ និងលេខ ២ នៃពូលទាំងពីរត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
- ពូល A ៖ ថៃ កម្ពុជា ឥណ្ឌូណេស៊ី និង សិង្ហបុរី
- ពូល B ៖ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន និង ម៉ាឡេស៊ី

កម្មវិធីប្រកួតរបស់ក្រុមនារីកម្ពុជា
- កម្ពុជា vs សិង្ហបុរី វេលាម៉ោង ៤ រសៀល ថ្ងៃទី៤ ខែធ្នូ
- កម្ពុជា vs ឥណ្ឌូណេស៊ី វេលាម៉ោង ៤ រសៀល ថ្ងៃទី៧ ខែធ្នូ
- កម្ពុជា vs ថៃ វេលាម៉ោង ៦ ល្ងាច ថ្ងៃទី១០ ខែធ្នូ

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


