Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៤៤នាក់ស្លាប់និង២៧៩នាក់បាត់​ខ្លួន​ក្នុង សោកនាដកម្មអគ្គិភ័យដ៏សាហាវ​នៅ​ហុងកុង 

បានផុស

នៅ

គ្រោះអគ្គិភ័យយ៉ាងសាហាវឆាបឆេះប្លុកអាផាតមិននៅទីក្រុងហុងកុងប្រទេសចិន បានឆក់យកជីវិតមនុស្សចំនួន​៤៤នាក់​ ខណៈ​២៧៩នាក់ទៀតបាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អគ្គិភ័យនៅហុងកុង (រូបថត៖ Reuters)

តាមការផ្សាយរបស់ BBC, សោកនាដកម្មនេះកើតឡើង កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅឯតំបន់ Wang Fuk Court ដែលទីនោះមានអគារខ្ពស់ៗចំនួន៨ស្ថិតនៅជិតៗគ្នា មានមនុស្សស្នាក់នៅជិត ៤ ៨០០នាក់ ភាគច្រើនជាចាស់ៗ។ 

អគ្គិភ័យនៅហុងកុង (រូបថត៖ Reuters)

ដោយសារតែភាពកាចសាហាវនៃអគ្គិភ័យ ហុងកុងបានបញ្ជូនអ្នកពន្លត់រហូតដល់ទៅ៨០០នាក់ ដើម្បីប្រយុទ្ធទប់ទល់ ស្របពេលអាជ្ញាធរអះអាងថា តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត។

អគ្គិភ័យនៅហុងកុង (រូបថត៖ Reuters)

ទន្ទឹមនោះដែរ មនុស្សជាង៩០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។

ចំពោះមូលហេតុនៃអគ្គិភ័យវិញ ដ្បិតថាភ្លាមៗមិនទាន់មានប្រភពណាបញ្ជាក់ច្បាស់ ប៉ុន្តែគេដឹងថា អគ្គិភ័យបានឆេះរាលដាលក្នុងល្បឿនលឿនមិនធម្មតា បណ្តាលមកពី សម្ភារសំណង់ដែលងាយឆេះ និង រន្ទាឫស្សី ដែលគ្របដណ្តប់លើអគារទាំងនោះសម្រាប់ការជួសជុល។

អគ្គិភ័យនៅហុងកុង (រូបថត៖ Reuters)

នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងហុងកុង ក៏រកឃើញ បន្ទះស្នោដែលត្រូវគេយកទៅបាំងបង្អួចនៅក្នុងអាផាតមិនមួយចំនួនផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម