កីឡា
សិស្សជាង ២០០នាក់ ចូលរួមក្នុងវេទិកាកីឡាសម្រាប់ទាំងអស់គ្នា នៅកែប
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំ«វេទិកាកីឡាសម្រាប់ទាំងអស់គ្នា» នៅខេត្តកែប រយៈពេល ២ ថ្ងៃដើម្បីបញ្ជ្រាបការផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកដែលមានសិស្សានុសិស្សជាង ២០០នាក់បានចូលរួមសិក្សាស្វែងយល់។

វេទិកានេះមានលោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សានៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាជា វាគ្មិន ដោយសហការរៀបចំជាមួយមន្ទីរអប់រំកាយ និងកីឡាខេត្តកែប។ លោកទីប្រឹក្សាបានឲ្យដឹងថា វេទិកានេះបង្ហាញពីគុណតម្លៃអូឡាំពិក ទស្សនវិជ្ជាអូឡាំពិក ការវិវត្តកីឡាអូឡាំពិកសម័យបុរាណរហូតដល់អូឡាំពិកសម័យទំនើប។ ជាមួយគ្នានេះ ក៏មានការផ្សព្វផ្សាយពីពាក្យស្លោករបស់រាជរដ្ឋាភិបាលដែលបានចែងពី យុវជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត។

តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះបានបន្តថា សម្រាប់ថ្ងៃទី១ពោលគឺនៅថ្ងៃទី២៧ ខែវិច្ឆិកា គឺការបង្រៀន និងធ្វើបទបង្ហាញពីខ្លឹមសារ ខណៈថ្ងៃទី២ គឺថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា នឹងមានសកម្មភាពកីឡាជាក់ស្តែងនៅកីឡដ្ឋានខេត្តកែប។ សិស្សានុសិស្សទាំងអស់នឹងចូលរួមលេងសកម្មភាពកីឡាជាច្រើនមានដូចជា កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយសី និងកីឡាទាញព្រ័ត្រជាដើម។

លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា ៖«សម្រាប់កីឡាដើម្បីទាំងអស់គ្នានេះ គឺសំដៅទៅលើសកម្មភាពអប់រំកាយ សកម្មភាពហាត់ប្រាណ ឬសកម្មភាពហ្វឹកហាត់កីឡា ដើម្បីផ្សព្វផ្សាយឲ្យមហាជនយល់ដឹង ចូលរួមលេងកីឡាទាំងអស់គ្នា។ យើងមិនផ្តោតទៅលើកីឡាជំនាញសម្រាប់ការប្រកួតទេ ប៉ុន្តែផ្តោតឲ្យប្រជាជន យុវជនចូលរួមសកម្មភាពកីឡា ស្របតាមគោលការណ៍កីឡារបស់អូឡាំពិកពិភពលោកគឺ ការកសាងពិភពលោកប្រកបដោយសន្តិភាព និងស្រស់បំព្រងតាមរយៈកីឡា»។

នេះមិនមែនជាលើកទី១ទេដែល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំ វេទិកាកីឡាសម្រាប់ទាំងអស់ដែលស្ថិតក្រោមគម្រោងសាមគ្គីអូឡាំពិក។ វេទិកានេះតែងរៀបចំឡើងជារៀងរាល់ឆ្នាំដែលបានដំណើរការជាច្រើនឆ្នាំមកហើយទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕








អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


