ព័ត៌មានជាតិ
ពលរដ្ឋរស់នៅក្រុម ១ ភូមិអូរអណ្ដូង ១ ស្នើអភិបាលខណ្ឌច្បារអំពៅ ចាក់ផ្លូវបេតុង ១ ខ្សែ
ប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារ រស់នៅក្រុម ១ ភូមិអូរអណ្ដូង ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្នើសុំទៅលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ សុំជួយអន្តរាគមន៍ធ្វើផ្លូវចាក់បេតុង ១ ខ្សែ ប្រវែង ២០០ ម៉ែត្រ ព្រោះទីតាំងនេះពុំដែលមានផ្លូវបេតុងប្រើប្រាស់ម្តងណាឡើយ។

ពលរដ្ឋ បានឲ្យដឹងថា ទីតាំងនេះតាំងពីកកើតជាផ្ទះល្វែងអស់រយៈពេល ២០ ឆ្នាំ មកហើយ ពុំដែលមានផ្លូវបេតុងប្រើប្រាស់ម្តងណាឡើយ ខណៈក្នុងមូលដ្ឋានសង្កាត់ព្រែកប្រាទាំងមូលមានផ្លូវបេតុងសឹងគ្រប់កន្លែង។

លោក កែវ សុខភក្ត្រា ជាពលរដ្ឋរស់នៅទីតាំងខាងលើ បានឲ្យដឹងថា ពួកគាត់តែងតែគោរពស្នើទៅលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ សុំផ្លូវចាក់ក្រាលបេតុង ឬចាក់ថ្មមិក ជាបណ្ដោះអាសន្ន ព្រោះបើពុំចាក់ថ្មទេ ពិបាកធ្វើដំណើរ ពេលធ្លាក់ភ្លៀងតែងរអិល។

ពលរដ្ឋ បានបន្តថា នៅថ្ងៃទី ២៨ ខែវិច្ឆិកា នេះ អាជ្ញាធរបានយកគ្រឿងចក្រមកឈូសឆាយពង្រាបផ្លូវបានល្អស្អាត ប៉ុន្តែពេលមានភ្លៀងធ្លាក់តែងរអិលពិបាកធ្វើដំណើរពេលដឹកក្មេងទៅសិក្សា។

ទាក់ទិនការស្នើសុំរបស់ពលរដ្ឋ លោក ស្លៃម៉ាន់ អលវី អនុប្រធានភូមិអូរអណ្ដូង ១ បានទទួលស្គាល់ថា ផ្លូវនេះមិនទាន់បានចាក់បេតុងប្រើប្រាស់អស់រយៈពេលជិត ២០ ឆ្នាំ មកហើយ។ ទើបនៅខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ សាលារាជធានីភ្នំពេញ បានទម្លាក់ថវិកាសាងសង់លូបង្ហូរទឹកសិន នៅឡើយតែផ្លូវប៉ុណ្ណោះឯង។
តាមរយៈការស្នើសុំតាមប្រព័ន្ធទូរស័ព្ទ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានទទួលស្គាល់ថា ទីតាំងខាងលើពុំមានផ្លូវបេតុងប្រើប្រាស់មែន៕
អត្ថបទ ៖ នរា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


