ព័ត៌មានជាតិ
នៅក្នុងកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា កម្ពុជាទាមទារឱ្យថៃស៊ើបអង្កេតរួមគ្នាករណីផ្ទុះមីនដដែលៗ
នៅក្នុងកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា ដែលបានធ្វើនៅប្រទេសស្វីស កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាបន្តអំពាវឱ្យភាគីថៃប្រកាន់ខ្ជាប់នូវយន្តការស៊ើបអង្កេតរួមគ្នាលើករណីផ្ទុះមីន ប្រកបដោយកិច្ចសហប្រតិបត្តិការនិងផ្អែកលើភស្តុតាង។ ការទាមទារជាថ្មី បន្ទាប់ពីប៉ុន្មានខែកន្លងមកនេះ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរដោយសារសកម្មភាពយោធាថៃ ដែលជាប្រទេសជិតខាងគ្នា ដោយប្រើប្រាស់ការចោទប្រកាន់គ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ជុំវិញបញ្ហាមីន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍កម្ពុជាដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី ២២ នៃរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា នៅប្រទេសស្វីស កាលពីថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ ២០២៥។ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ។

សេចក្តីថ្លែងការណ៍នេះសង្កត់ធ្ងន់ថា៖«កាន់តែគួរឱ្យព្រួយបារម្ភនោះគឺ រហូតមកដល់បច្ចុប្បន្ន ថៃនៅតែបន្តប្រើប្រាស់ការចោទប្រកាន់ដែលគ្មានការ ពិត គ្មានការស៊ើបអង្កេតច្បាស់លាស់ មិនឯករាជ្យ និងមិនស្របតាមមូលដ្ឋានច្បាប់នេះ ដើម្បីបង្កើនភាពតានតឹងជាមួយកម្ពុជា។ កម្ពុជាប្រាប់រដ្ឋភាគីថា ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន នឹងមិននាំមកនូវសុខសន្តិភាពនោះទេ ផ្ទុយទៅវិញវានឹងបំផ្លាញទំនុកចិត្តរវាងគ្នានិងគ្នា និងឆ្លុះបញ្ចាំងពីការចាកចេញ ពីគោលការណ៍នៃសុចរិតភាព យុត្តិធម៌ និង ភាពអ្នកជិតខាងល្អ ដែលជាមគ្គទេសក៍នាំផ្លូវរបស់រដ្ឋភាគីទាំងអស់។
កម្ពុជា ចូលរួមសោកស្តាយដល់អ្នកដែលរងរបួស ក្នុងឧប្បត្តិហេតុផ្ទុះមីនថ្មីៗនេះ ប៉ុន្តែយើងមិន អាចមើលរំលងការពិតនោះឡើយ ហើយកម្ពុជានឹងការពារបូរណភាពរបស់ខ្លួន និងបន្តអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវយន្តការស៊ើបអង្កេតរួមគ្នា ប្រកបដោយកិច្ចសហប្រតិបត្តិការ និងផ្អែកលើភស្តុតាង។ កម្ពុជាទទូចឱ្យធ្វើការរួមគ្នា ដើម្បីស្វែងរកការពិត និងរក្សាឱ្យបាននូវស្មារតីសហប្រតិបត្តិការរបស់អនុសញ្ញានេះ ដោយជ្រើសយកការសន្ទនាដោយសន្តិភាព ជំនួសឱ្យការប្រឈមមុខដាក់គ្នា។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖«កម្ពុជាបានរងគ្រោះធ្ងន់ធ្ងរដោយសារមីន ហេតុនេះយើងបានប្តេជ្ញាដាច់ខាតចំពោះអនុសញ្ញា៖ យើងមិនបានប្រើប្រាស់មីនប្រឆាំងមនុស្សចាប់តាំងពីចូលជារដ្ឋភាគីអនុសញ្ញា ហើយយើងនឹងមិនប្រើប្រាស់ ជាដាច់ខាត»។ លើសពីនេះសមិទ្ធផលរបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាសកល បង្ហាញច្បាស់ពីភាពឈានមុខក្នុងកិច្ចការមនុស្សធម៌របស់កម្ពុជា ប្រតិបត្តិការបោសសម្អាតមីនទូលំទូលាយ និងការគាំទ្ររបស់កម្ពុជាទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


