កីឡា
អបអរសាទរ! ក្រុម Esports កម្ពុជា ទាំងបុរស និងនារី ទទួលបានមេដាយ ប្រាក់ពិភពលោក
ក្រុមកីឡាករ កីឡាការិនីអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ដូចគ្នា សម្រាប់ការប្រកួតកីឡា Esports ជើងឯកពិភពលោក ឆ្នាំ ២០២៥ (IESF World Esports Championship) នៅប្រទេសម៉ាឡេស៊ី ដែលនេះជាកំណត់ត្រាថ្មីសម្រាប់វិស័យកីឡាអេឡិចត្រូនិកកម្ពុជាលើឆាកអន្តរជាតិ។

ក្រុមនារីកម្ពុជាធ្វើបានយ៉ាងល្អដោយទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល C បន្ទាប់ពីបានឈ្នះលើក្រុមនារី ម៉ុងហ្គោលី និងកូឡុំប៊ី។ នៅវគ្គ៨ក្រុមចុងក្រោយ ក្រុមនារីកម្ពុជា បានចាញ់ ក្រុមនារីឥណ្ឌូណេស៊ី ដោយលទ្ធផល ០-២ នៅវគ្គ Upper Bracket ប៉ុន្តែនៅវគ្គ Lower Bracket ក្រុមនារីកម្ពុជាបានយកឈ្នះក្រុមនារីតួកគី ដោយលទ្ធផល ២-១ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Lower Bracket ដែលវគ្គនេះ ក្រុមនារីកម្ពុជា បានទម្លាក់ក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី ដោយលទ្ធផល ២-០ ឡើងទៅ វគ្គ៣ក្រុមចុងក្រោយ។

នៅវគ្គ ៣ ក្រុមចុងក្រោយ ក្រុមនារីកម្ពុជា បានយកឈ្នះក្រុមនារី អេហ្ស៊ីប ដោយលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួប ឥណ្ឌូណេស៊ី ជាថ្មី។ ក្រុមនារីកម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ០-៣ ដើម្បីទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ១០៥០០ដុល្លារអាមេរិក ខណៈម្ចាស់មេដាយមាស ឥណ្ឌូណេស៊ី ទទួលបានប្រាក់រង្វាន់ ១៧៥០០ដុល្លារ ហើយ អេហ្ស៊ីប ទទួលបានមេដាយសំរិទ្ធ អមដោយប្រាក់រង្វាន់ ៧០០០ដុល្លារ។
ចំណែកក្រុមបុរសកម្ពុជាធ្វើបានល្អបំផុតជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដោយឈានដល់វគ្គផ្តាច់ព្រ័ត្រ និងទទួលបានជើងឯករង។ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមបុរសកម្ពុជា បានឈ្នះក្រុមនេប៉ាល់ បេឡារុស្ស៊ី និងដូមីនិក ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល ហើយឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។

នៅវគ្គ ៨ ក្រុមចុងក្រោយ ក្រុមបុរសកម្ពុជាបានយកឈ្នះលើក្រុម កាហ្សាស្ថាន ដោយលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលវគ្គនេះ ក្រុមបុរសកម្ពុជាបានយកឈ្នះ តួកគី ដោយលទ្ធផល ២-០ ទៀតដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមបុរសកម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី ដោយលទ្ធផល ០-៣ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២។

ក្នុងនាមជាម្ចាស់មេដាយប្រាក់ ក្រុមបុរសកម្ពុជា ទទួលបានប្រាក់រង្វាន់ ១៩៥០០ដុល្លារអាមេរិក ខណៈម៉ាឡេស៊ីជាម្ចាស់ជើងឯកទទួលបាន ៣២៥០០ដុល្លារ ហើយតួកគី ទទួលបានមេដាយសំរិទ្ធអមដោយប្រាក់រង្វាន់ ១៣០០០ដុល្លារអាមេរិក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


