Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនធានារ៉ាប់រង Phillip គ្រោងនឹងចុះហត្ថលេខាផ្តល់សេវាធានារ៉ាប់រងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

បានផុស

នៅ

ក្រុមហ៊ុនធានារ៉ាប់រង Phillip General Insurance គ្រោងនឹង​ចុះ​ហត្ថលេខា​ផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រង និងការអប់រំផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោក Jeffrey Chew នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ក្នុងជំនួបសម្តែងការគួរសមជាមួយលោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍គាំទ្ររបស់ក្រុមហ៊ុន ដោយលើកឡើងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្ថិតក្នុងចំណោមក្រុមដែលងាយរងផលប៉ះពាល់នៅក្នុងសេដ្ឋកិច្ច។ ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងក្លាយជាក្រុមហ៊ុនឯកជនទីពីរ ដែលចូលរួមជាមួយរដ្ឋាភិបាលក្នុងការជំរុញការចុះឈ្មោះ និងផ្តល់អត្ថប្រយោជន៍ថ្មីៗបន្ថែមទៀតសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោក Jeffrey Chew បានលើកឡើងថា ក្រុមហ៊ុយល់ឃើញថា សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​មាន​សក្តានុពល​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ យើង​មាន​បំណង​ផ្តល់​ការ​ធានា​រ៉ាប់រង សេវាហិរញ្ញវត្ថុ និង​ចំណេះ​ដឹង​ហិរញ្ញវត្ថុ ដើម្បី​ឱ្យ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទទួលបានការការពារកាន់តែប្រសើរ។

ក្រុមហ៊ុន​ធានា​រ៉ាប់រង Phillip គ្រោង​នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ ជា​មួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជា​ស្ថាប័ន​បង្គោល​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដើម្បីផ្តល់សេវាគាំទ្រ ដែលមានដូចជាការធានារ៉ាប់រងម៉ូតូសម្រាប់ភាគីទីបី និង​ការផ្តល់​សេវា​ធានា​រ៉ាប់រង​គ្រោះ​ថ្នាក់ផ្ទាល់ខ្លួនដោយឥតគិតថ្លៃ ព្រមទាំងការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម