Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ​ចំទិវា​សិទ្ធិមនុស្ស ស្លាប់៣៣នាក់ មានទាំងកុមារនិងអ្នកជំងឺ

បានផុស

នៅ

សោកនាដកម្មមួយទៀតបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ដោយបើតាមសេចក្តីរាយការណ៍, យន្តហោះយោធា បានទម្លាក់គ្រាប់បែក២គ្រាប់ លើ​មន្ទីរពេទ្យស្រុកដែលគ្រប់គ្រងដោយកងទ័ព Arakan (AA) ក្នុងតំបន់ Mrauk-U នៃរដ្ឋ Rakhine បណ្តាលឲ្យជនស៊ីវិល ៣៣នាក់បាត់បង់ជីវិត ក្នុងនោះមានច្រើននាក់ជាកុមារនិងអ្នកជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទិដ្ឋភាពក្រោយការវាយប្រហារ (រូបថត៖ APM)

សារព័ត៌មាន Myanmar Now ផ្សាយថា ការវាយប្រហារនេះកើតឡើងនាវេលាម៉ោង ៩យប់ថ្ងៃពុធទី១០ខែធ្នូឆ្នាំ២០២៥ ពោលគឺចំទិវាសិទ្ធិមនុស្ស។

តាមរបាយការណ៍ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ មាន១៦នាក់ជាបុរស និង១៧នាក់ជាស្រ្តី។ ក្រៅពីមនុស្សស្លាប់ នៅមាន៧៦នាក់ទៀតរងរបួស ក្នុងនោះ២៧នាក់ របួសធ្ងន់។

ទិដ្ឋភាពក្រោយការវាយប្រហារ (រូបថត៖ APM)

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសង្គ្រោះសន្និដ្ឋានថា តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀត ព្រោះនៅមានមនុស្សមួយចំនួនកំពុងបាត់ខ្លួន។

នេះមិនមែនទើបលើកដំបូងឡើយដែលកងទ័ពមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើតំបន់ Mrauk-U ពោលគឺកាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០២៤ យោធាក៏វាយប្រហារទីនោះដែរ ដោយសម្លាប់កុមារ៤នាក់និងស្រ្តីម្នាក់ ព្រមទាំងបណ្តាលឲ្យមនុស្ស១០នាក់ទៀតរបួសធ្ងន់៕

ទិដ្ឋភាពក្រោយការវាយប្រហារ (រូបថត៖ APM)

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម