Connect with us

ជីវិតកម្សាន្ដ

ទេព បូព្រឹក្ស បង្ហាញការឈឺចាប់ទង្វើឈ្លានពានរបស់ថៃ ហើយផ្តាំផ្ញើប៉ុន្មានឃ្លាសម្រាប់កូន ឱ្យចាំទុកដរាបរៀងទៅ

បានផុស

នៅ

តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានបង្ហាញការឈឺចាប់ជាខ្លាំង ចំពោះទង្វើឈ្លានពានរបស់ថៃ និងបានបញ្ចេញសារដាស់តឿនប៉ុន្មានឃ្លានេះទុកជាការចងចាំសម្រាប់កូនផងដែរ ដោយបានរៀបរាប់ថា “វាជាមេរៀន ពេលកូនធំឡើងកូនត្រូវខ្លាំងខ្លួនឯងកុំពឹងអ្នកណាទាំងអស់ ព្រោះនៅថ្ងៃចុងក្រោយបំផុតជៀសមិនរួចទេគេនឹងប្រមាថកូន”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមើលឃើញស្ថានភាពរងគ្រោះនៃពលរដ្ឋភៀសសឹកកម្ពុជា ក្រោមមហិច្ចតាឈ្លានពានរបស់ថៃ ដែលចោរប្រវត្តិសាស្ត្រតែងចិញ្ចឹមចិត្តចង់លេបទឹកដីខ្មែរម្តងហើយម្តងទៀត អ្នកនាង ទេព បូព្រឹក្ស បានសម្តែងនូវការឈឺចាប់ជាពន់ពេក និងផ្តាំផ្ញើជាសារទុកដល់កូនចៅជំនាន់ក្រោយខ្លួនឱ្យចាំជាក់ក្នុងចិត្តថា “មិនមែនជាសាច់គេ គេមិនដឹងឈឺទេកូន ត្រឹមតែមានបំពង់កដើម្បីមកបីពន្លឺ សំឡេងឥតជាផលលំបាកសម្រាប់គេទេ កុំជឿជាក់មេឃ កុំទុកចិត្តផ្កាយ កុំអង្វរគេ កូនត្រូវក្រោកហើយតស៊ូដោយខ្លួនឯង ស្មារតីកម្លាំងយើង គឺយកបេះដូង និងដំណក់ឈាមមកបង្កើត”។

ជាមួយគ្នានេះ អ្នកនាងជឿជាក់ដែរថា “យើងនឹងឆ្លងផុតនូវកាលៈទេសៈដ៏អាក្រក់មួយនេះ ទេវតាដល់ពេលលោកដាក់ទោសចោរសៀមហើយ និយាយលែងចេញ គ្រាន់តែឃើញដ្រូនហោះលើក្បាលខ្ញុំស្លុតណាស់ចុះទម្រាំបងប្អូនយើងរត់គេចពីគ្រាប់របស់ចោរសៀមតើគាត់ភ័យយ៉ាងណា”។

បើតាមសំណេររបស់តារារ៉េបលោក ជី ដេវីដ បញ្ជាក់ដោយខ្លីថា បេសកកម្មថ្ងៃទី៣ «មូលនិធិអ្នកចម្បាំងឈាមខ្មែរ» បានជួយដល់ជនភាសសឹកថ្ងៃនេះចំនួនជាង ២០០គ្រួសារព្រឹកនេះ (រក្សាសិទ្ធិមិនបង្ហាញទីតាំង)៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម