ព័ត៌មានជាតិ
ពលរដ្ឋភៀសសឹកនៅខេត្តកោះកុង ទទូចឱ្យសហគមន៍អន្ដរជាតិដាក់ទណ្ឌកម្មលើយោធាថៃ
ក្រុមពលរដ្ឋភៀសសឹកនៅខេត្តកោះកុង ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាព បានទទូចដល់សហគមន៍អន្តរជាតិទាំងអស់ ដាក់ទណ្ឌកម្មលើយោធាថៃឱ្យធ្ងន់ធ្ងរបំផុត និងជួយបញ្ចប់សង្គ្រាមព្រំដែន។

លោក សេង សុទ្ធី និងអ្នកស្រី ភួង សាលីន ជាពលរដ្ឋភៀសសឹកមកពីក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ថា ខ្លួនធ្លាប់តែនៅផ្ទះធ្វើការរកស៊ី និងសម្រាកលង់លក់ស្រួល ប៉ុន្តែបែរជាមកភៀសសឹកគេចពីគ្រាប់ផ្លោងរបស់យោធាថៃដ៏សាហារឃោរឃៅ កាលពីថ្ងៃទី១៣ ខែធ្នូ ម្សិលមិញ ដែលនេះជាការឈឺចាប់ខ្លាំងមិនអាចបំភ្លេចបានចំពោះទង្វើឈ្លានពានរបស់ថៃ មកលើពលរដ្ឋស្លូតត្រង់របស់កម្ពុជា។
អាស្រ័យហេតុនេះ ក្នុងនាមតំណាងឱ្យជនភៀសសឹក ពលរដ្ឋទាំង២រូប សុំស្នើដល់អង្គការសហគមន៍អន្តរជាតិ និងមហាអំណាចពិភពលោក ជួយរកយុត្តិធម៌ដល់ពលរដ្ឋកម្ពុជា ដែលកំពុងរងការរំលោភបំពានពីសំណាក់យោធាថៃស្រេកឃ្លានដីកម្ពុជាអត់អៀនខ្មាស ហើយដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ ពិសេសជួយសម្របសម្រួលធ្វើយ៉ាងបញ្ចប់សង្រ្គាមព្រំដែនរវាងកម្ពុជា និងថៃឱ្យបានឆាប់រហ័សផង។
លោក សេង សុទ្ធី និងអ្នកស្រី ភួង សាលីន អះអាងថា កម្ពុជាត្រូវការតែសុខសន្តិភាព និងការអភិវឌ្ឍន៍មិនត្រូវការឡើយសង្រ្គាមដែលនាំឱ្យមនុស្សបាត់បង់ជីវិត ខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា និងរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសទៅអនាគត។

គួរកត់សម្គាល់ថា ពលរដ្ឋភៀសសឹងមករកទីសុវត្ថិភាពនៅស្រុកកោះកុង ខេត្តកោះកុង ដើម្បីរកសុខសុវត្ថិភាព កំពុងត្រូវបានយកចិត្តទុកដាក់ផ្នែកសុខភាព ចំណីអាហារ និងការស្នាក់នៅ តបនឹងការណែនាំរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកោះកុង។
លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង ថ្លែងថា គិតមកទល់ម៉ោងនេះ មានពលរដ្ឋភៀសសឹកអាចនឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត ស្របពេលរដ្ឋបាលស្រុកមានការរៀបចំទីតាំងសុវត្ថិភាពចំនួន៣កន្លែងផ្សេងៗគ្នា។ ជាក់ស្តែង ថ្នាក់ដឹកនាំ និងសប្បុរសជន ក៏បានផ្តល់ជាស្បៀងអាហារហូបចុកដល់ប្រជាពលរដ្ឋភៀសសឹកជាបណ្តើរហើយៗដែរ។
លោកអភិបាលស្រុកកោះកុង បានសម្តែងនូវក្តីអាណិតអាសូរជាខ្លាំងពេលឃើញសកម្មភាបភៀសសឹករបស់ពលរដ្ឋនៅពេលនេះ ទោះយ៉ាងណា លោកបានប្រឹងប្រែងសម្របសម្រួលដោះស្រាយជូនពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកមួយនេះ៕ អត្ថបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


