ព័ត៌មានជាតិ
យូនីសេហ្វ កំពុងសហការជាមួយដៃគូ ដើម្បីគាំទ្រផ្លូវចិត្តដល់កុមារនៅជំរុំភៀសសឹក
អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) កំពុងសហការជាមួយនឹងដៃគូនានា ដើម្បីគាំទ្រផ្លូវចិត្តដល់កុមាររាប់ម៉ឺននាក់ដែលកំពុងរស់នៅតាមជំរុំភៀសសឹកជាមួយឪពុកម្តាយ អាណាព្យាបាល ដែលបានគេចចេញពីសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ អង្គការអន្តរជាតិដែលធ្វើកិច្ចការដើម្បីកុមារគ្រប់រូប បានលើកឡើងថា កុមារដែលបានឆ្លងកាត់ បានឃើញជម្លោះ និងអំពើហិង្សា អាចប្រឈមនឹងផលប៉ះពាល់ផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចអូសបន្លាយរយៈពេលវែង។ កុមារដែលបានភៀសសឹក ជាច្រើនក៏ប្រឈមនឹងហានិភ័យនៃអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច។

យោងតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ កុមារត្រូវតែទទួលបានសិទ្ធិរស់នៅក្នុងបរិយាកាសសុវត្ថិភាព និងការការពារពេញលេញពីអំពើហិង្សា។ ជាមួយនឹងស្ថានភាពចំពោះមុខ យូនីសេហ្វ កំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូ ដើម្បីផ្តល់ការគាំទ្រផ្នែកផ្លូវចិត្តដល់កុមារដើម្បីជួយការពារពួកគេ ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនេះ។ក្នុងស្ថានភាពនេះ អង្គការ អំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ ចូលរួមគាំទ្រមូលនិធិជំនួយបន្ទាន់របស់យូនីសេហ្វ ដើម្បីឱ្យខ្លួនអាចផ្តល់នូវការគាំទ្រចាំបាច់ និងទាន់ពេលវេលា ទៅកាន់កុមារដែលរងផលប៉ះពាល់គ្រប់រូប។

កុមារី ណាង ចាន់ណា រៀនថ្នាក់ទី ៧ នៅវិទ្យាល័យតេជោសែនសំរោង ខេត្តឧត្តរមានជ័យ រៀបរាប់ទាំងទឹកភ្នែកចេញពីជំរុំភៀសសឹក ថា កន្លែងដែលខ្លួនរស់នៅគេងមិនគ្រប់គ្រាន់ និងខ្វះចំណីអាហារ ជាពិសេសបាត់បង់ឱកាសសិក្សា។ ចាន់ណា និយាយថា៖«នៅនេះខ្ញុំអត់សូវមានអីញាំទេ ហើយដេកពិបាក នៅជាមួយប៉ាម៉ាកខ្ញុំកក់ក្តៅ ដោយសារគាត់ឱ្យខ្ញុំទៅរៀន ហើយនៅទីនេះអត់បានរៀន ខ្ញុំចង់ទៅរៀនវិញ»។
ក្នុងសង្គ្រាមថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាគិតចាប់ពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ មក បណ្តាលឱ្យមានជនភៀសសឹកកើនដល់ ១១៧ ១២០ គ្រួសារ ស្មើនឹងមនុស្ស ៣៩៤ ៧០៦ នាក់។ ក្នុងនោះជនស៊ីវិលកម្ពុជាស្លាប់កើនដល់ ១២នាក់ និងរបួសធ្ងន់ស្រាល ៧៤ នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ គិតត្រឹមរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


