Connect with us

កីឡា

មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​​ទៅ​បរិច្ចាគឈាម​ជូន​កងទ័ព​

បានផុស

នៅ

​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដែល​គ្រប់គ្រង​លើ​ក្រុម​ជម្រើសជាតិ​ជា​ច្រើន​ប្រភេទ​កីឡា​បាន​ដឹកនាំ​គ្រូ​បង្វឹក​ គ្រូ​ជំនួយ​ កីឡាករ​ កីឡាការិនី​ទៅ​ចូលរួម​បរិច្ចាគឈាម​តប​តាម​ការ​អំពាវនាវ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដើម្បី​បម្រុង​ទុក​ជួយ​ដល់​កងទ័ព​ និង​ជនស៊ីវិល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ថ្ងៃបរិច្ចាគឈាម

លោក​ យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាងលោក​ ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បាន​ដឹកនាំគ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី ក្រុមជម្រើសជាតិកម្ពុជា ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន។ នេះ​ជាការរួមចំណែករបស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជា ប្រយុទ្ធនិងការឈ្លានពានរបស់យោធាថៃ។​

ទិដ្ឋភាព​ថ្ងៃបរិច្ចាគឈាម

បញ្ជាក់​ដែរ​ថា​ ចាប់​តាំង​ពី​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​សៀម​មក​លើ​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ​រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​បញ្ឈប់​នៅឡើយទេ។​ តម្រូវ​ការ​ឈាម​ និង​សម្ភារ​ប្រើប្រាស់​ គ្រឿង​ឧបភោគបរិភោគ​ផ្សេងៗ​ទាំង​កងទ័ព​ និ​ងជនភៀសសឹក​កំពុង​ត្រូវ​ការ​ខ្លាំង​ ស្រប​ពេល​ប្រជាពលរដ្ឋ​គ្រប់ទិសទី​បាន​រួម​គ្នា​ស្រស្រាក់ស្រស្រាំ​ដើម្បី​បរិច្ចាគជួយ​គ្នា​ក្នុង​គ្រា​លំបាក​នេះ។​ ការ​បរិច្ចាគឈាម​របស់​ក្រុម​ជម្រើស​ជាតិនេះ​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ឯ​សាកលវិទ្យាល័យការពារជាតិ (ស្ថិតក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ)៕

ទិដ្ឋភាព​ថ្ងៃបរិច្ចាគឈាម

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម