សេដ្ឋកិច្ច
ភ្ញៀវទេសចរនៅខេត្តសៀមរាបធ្លាក់ចុះ ដោយសារសង្គ្រាមថៃឈ្លានពានកម្ពុជា
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប បានឱ្យដឹងថា ការអូសបន្លាយនៃសង្គ្រាមថៃឈ្លានពានមកលើកម្ពុជា បានធ្វើឱ្យភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាបធ្លាក់ចុះ ដែលតំបន់អង្គរធ្លាប់តែអូរអរ ប៉ុន្តែពេលនេះប្រែមកជាស្ងប់ស្ងាត់ខុសពីរាល់ដង។

លោក ខៀវ ធី ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ថា ចំពោះបញ្ហាបុណ្យឆ្លងឆ្នាំសាកល ២០២៥-២០២៦ គឺប្រហែលជាពុំមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើននោះទេ។ ប៉ុន្តែយើងក៏នៅរង់ចាំមើលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២២ ខែឆ្នូ ខាងមុខនេះ ប្រសិនបើលទ្ធផលនៃកិច្ចប្រជុំអាចទទួលបានផលវិជ្ជមាន នោះឆ្លងឆ្នាំខាងមុខអាចនឹងមានភ្ញៀវទេសចរចូលមកលេងកម្សាន្តច្រើនកុះករវិញ។
លោក ខៀវ ធី យល់ឃើញថា៖ «ប្រសិនបើកិច្ចប្រជុំនៅថ្ងៃទី២២ ទទួលបានលទ្ធផលអវិជ្ជមានថៃនៅតែបន្តរឹងទទឹងមិនព្រមទទួលយកបទឈប់បាញ់ជាមួយកម្ពុជាទេនោះ នោះសម្រាប់បុណ្យឆ្លងឆ្នាំខាងមុខនឹងមិនមានការរៀបចំកម្មវិធីធំឱ្យមានភាពគគ្រឹកគគ្រេងនោះទេ»។

លោក ខៀវ ធី បន្ថែមថា បច្ចុប្បន្នភ្ញៀវទេសចរដែលចូលមកលេងខេត្តសៀមរាប គឺចាប់ផ្តើមមានការធ្លាក់ចុះជាបណ្តើរៗហើយ ក្នុងនោះការកក់ថ្មីៗ ក៏លែងមាន ហើយការកក់ចាស់ៗ ក៏ចាប់ផ្តើមលុបជាបណ្តើរៗ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងសារជាថ្មី ដែលយោធាថៃបានបើកការវាយប្រហារមកលើកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ កន្លងមក។
យោងតាមគ្រឹះស្ថានអង្គរ ភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៨៦ ម៉ឺននាក់ (៨៦៧ ១៩៥) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលនាំឱ្យកម្ពុជារកចំណូលបាន ៤០ ៤៨០៩៤៥ ដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ៣,៤១% ប្រៀបធៀបនឹង រយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


