Connect with us

ជីវិតកម្សាន្ដ

សាយ ៖ ត្រឹមពាក្យសម្តី ទ័ពជួរក្រោយត្រូវទ្រាំឱ្យបាន ព្រោះទ័ពជួរមុខកំពុងតតាំងនឹងសត្រូវ

បានផុស

នៅ

តារាចម្រៀងលោក អ៊ួន បឋម ហៅ សាយ បានចេញមុខស្នើដល់កូនខ្មែរត្រូវតែរឹងមាំនិងកម្ពុជាគឺធ្លុងតែមួយពិសេសអ្នកដែលស្ម័គ្រចិត្តត្រឹមពាក្យសម្តីទ័ពជួរក្រោយត្រូវទ្រាំឱ្យបាន ព្រោះទ័ពជួរមុខកំពុងតតាំងនឹងសត្រូវ ។

សាយ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងប្រុសរូបនេះ បានបញ្ជាក់ឲ្យដឹងដូច្នេះថា “ជូនចំពោះអ្នកស្ម័គ្រចិត្ត ត្រឹមពាក្យសម្តីយើងគឺទ័ពជួរក្រោយត្រូវតែទ្រាំអោយបាន ព្រោះបងៗជួរមុខទ្រាំគ្រាប់ផ្លោងគ្រាប់បែកបានកម្ពុជា គឺត្រូវតែរឹងមាំកម្ពុជាគឺធ្លុងតែមួយសូមបន្តកិច្ចការដែ លយើងធ្វើត្រូវហើយបន្តទៀត”។

លោក សាយ និយាយបន្តថា “គេបាញ់យើងមិនទាន់ឈប់ទេ ដូច្នេះហើយយើងក៏កុំឈប់ជួយគ្នាហើយក្នុងកាលៈទេសៈនេះសូមមេត្តាបងប្អូនកុំ post កុំshare វីរកងទ័ពដែលពលីអីចាំshareចេញពីpageក្រសួង ជាផ្លូវការវិញដើម្បីជៀសវាងព័ត៌មាន មិនត្រឹមត្រូវនាំឱ្យបំបាក់ស្មារតីកងទ័ពនិងជនរួមជាតិយើង”។

ជាមួយគ្នានេះ ក៏មានការបញ្ចេញមតិគាំទ្រមួយចំនួនដល់តារាចម្រៀងលោក សាយ ផងដែរ ខណ:មានខ្លះទៀតបានជូនពរដល់វីរ:កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាឱ្យទទួលបានជ័យជំនះនិងឈ្នះខ្មាំងសត្រូវឈ្លានពានពីសំំណាក់ចោរសៀមផងដែរ។

កត់សម្គាល់មកដល់ពេលនេះតារាចម្រៀងលោក សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថា លោកជាសិ ល្បករខ្មែរមួយរូបដែលលេចធ្លោតាមរយ: កិច្ចការងារចូលរួមសង្គមពិសេសកន្លងមកលោក សាយ បានបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិការជួនដល់មន្ទីពេទ្យគន្ធបុប្ផានិងមន្ទីពេទ្យកុមារអង្គរជាដើម ។ គិតមកដល់ ពេលនេះ សាយ បានបង្កើតកម្មវិធីរត់មានរយៈពេលប្រមាណជាង៥ឆ្នាំមកហើយដែរ៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម