Connect with us

កីឡា

វិសាខា នាំចូលខ្សែប្រយុទ្ធកម្ពស់ខ្ពស់ ជាអតីតកីឡាករលេងនៅលីគកំពូល ស៊ែប៉ី

បានផុស

នៅ

ក្លិបបាល់ទាត់ វិសាខា បានប្រកាសនាំចូលខ្សែប្រយុទ្ធថ្មីម្នាក់ នាព្រឹកថ្ងៃ ពុធ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៥ គឺកីឡាករសញ្ជាតិ ស៊ែប៉ី Pavle Ivelja ដែលធ្លាប់មានប្រវត្តិលេងនៅលីគកំពូល ស៊ែប៉ី ផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Pavle Ivelja

ការប្រកាសនេះ បានធ្វើឡើងរំលង ១ ថ្ងៃ បន្ទាប់ពីពួកគេប្រកាសចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធសញ្ជាតិ កេនយ៉ា Benson Ochieng កាលពីថ្ងៃទី ១៦ ខែ ធ្នូ ។ ដូច្នេះការមកដល់របស់កីឡាករ Pavle Ivelja នឹងក្លាយជាអ្នកជំនួសតំណែងរបស់ Benson Ochieng ដែលទើបចាកចេញ។

Benson Ochieng

កីឡាករ Pavle Ivelja បច្ចុប្បន្នមានវ័យ ២៧ ឆ្នាំ លេងតួនាទីជាខ្សែប្រយុទ្ធប្រអប់ជួរ​មុខ។ ខ្សែប្រយុទ្ធកម្ពស់ ១.៩៣ ម៉ែត្ររូបនេះ មានបទពិសោធច្រើនលេងនៅលីគកំពូល ស៊ែប៉ី ដែលស្ថិតក្នុងប្រទេសរបស់ខ្លួន ដូចជានៅក្លិប Javor-Matis, Radnicki Nis និង Radnicki 1923។ ចុងក្រោយ រូបគេបានទៅចូលរួមជាមួយក្លិប Cheonan City នៃលីគទី ២ កូរ៉េខាងត្បូង បានកន្លះរដូវកាល មុនពេលផ្លាស់មកចូលរួមជាមួយ វិសាខា ។

Pavle Ivelja

ក្រឡេកទៅមើលស្ថិតិផ្ទាល់ខ្លួនវិញ Pavle Ivelja បង្ហាញខ្លួននៅលើទីលានគ្រប់ក្លិបទាំងអស់ចំនួន ១២៣ ប្រកួត ក្នុងនោះរូបគេរកបានគ្រាប់បាល់បានចំនួន ៣៣ គ្រាប់ និង ៦ បញ្ជូន (assist)៕

Pavle Ivelja

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម