ព័ត៌មានជាតិ
យូនីសេហ្វ ក្រើនរំលឹកមាតាបិតាមើលថែកុមារឱ្យដិតដល់ប្រយ័ត្នលង់ទឹកអំឡុងពេលស្នាក់នៅជំរុំភៀសសឹក
អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF-Cambodia) ធ្វើការក្រើនរំលឹកដល់មាតាបិតា អាណាព្យាបាលមើលថែលកុមារឱ្យបានដិតដល់ ចៀសវាងបណ្តែតបណ្តោយឱ្យកុមារទៅលេងទឹកនៅក្បែរជំរុំភៀសសឹកដែលអាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតកុមារលង់ទឹកដោយយថាហេតុ។

ការក្រើនរំលឹកនេះ ស្របពេលដែលភៀសសឹកកម្ពុជាកើនដល់ជិត ៤៥ម៉ឺននាក់ហើយ ក្នុងនោះមានកុមាររាប់ម៉ឺននាក់ដែលកំពុងរស់នៅជាមួយឪពុកម្តាយនៅតាមជំរុំភៀសសឹក ហើយជំរុំខ្លះស្ថិតនៅក្បែរស្រះ ឬស្ទឹង អូរ ជាដើម។
បើតាម យូនីសេហ្វ សព្វថ្ងៃមានកុមាររាប់ម៉ឺននាក់កំពុងស្នាក់នៅតាមជំរំភៀសសឹក ហើយពួកគេអាចប្រឈមនឹងហានិភ័យនៃការលង់ទឹកប្រសិនបើមិនមានការមើលថែដិតដល់ពីមនុស្សពេញវ័យ។ យូនីសេហ្វ ក្រើនរំលឹកថា៖«សូមឪពុកម្តាយ អាណាព្យាបាល និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមជំរុំ បង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុនេះ។ សូមក្រុមការងារចម្រុះដែលចុះជួយនៅតាមជំរុំវជួយក្រើនរំលឹកអំពីហានិភ័យនេះដល់កុមារ និងអាណាព្យាបាលផង»។
ជារៀងរាល់ឆ្នាំ ការលង់ទឹកនៅកម្ពុជាបានសម្លាប់មនុស្សជាង ១ ៣០០ នាក់ ក្នុងនោះកុមាររងគ្រោះខ្លាំងបំផុត។ ស្ថិតិដ៏សោកសៅនេះធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងចំណោមប្រជាជាតិដែលមានអត្រាលង់ទឹកខ្ពស់បំផុតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច។ អត្រាលង់ទឹករបស់ប្រទេសកម្ពុជាស្ថិតក្នុងកម្រិត ៧,៦ នាក់ ក្នុងចំណោម ១០០.០០០នាក់ ដែលជាចំនួនស្ទើរតែទ្វេដងនៃចំនួនមធ្យមថ្នាក់តំបន់ (៤,៣នាក់ក្នុងចំណោម ១០០.០០០នាក់) និងច្រើនជាងពីរដងនៃអត្រាសកល (៣,៨នាក់ក្នុងចំណោម ១០០.០០០នាក់)។ ការលង់ទឹក គឺជាមូលហេតុនាំមុខនៃការស្លាប់របស់កុមារអាយុ៥ទៅ១៤ឆ្នាំនៅកម្ពុជា។ នេះបើតាមរបាយការណ៍យូនីសេហ្វ។

នៅកម្រិតគោលនយោបាយ រាជរដ្ឋាភិបាលកំពុងដាក់ដំណើរការផែនការយុទ្ធសាស្រ្តជាតិទីមួយស្ដីពីការបង្ការទប់ស្កាត់ការលង់ទឹក (ឆ្នាំ២០២៥-២០៣០) និងផ្ដល់សិទ្ធិអំណាចជូនអាជ្ញាធរមូលដ្ឋានដើម្បីធ្វើសមាហរណកម្មសុវត្ថិភាពផ្លូវទឹកទៅក្នុងការរៀបចំផែនការ និងថវិការបស់ខ្លួន។ យុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈក៏កំពុងជួយគ្រួសារឱ្យយល់អំពីរបៀបរក្សាសុវត្ថិភាពរបស់កុមារនៅជិតទន្លេ ស្រះទឹក និងតំបន់ទឹកជំនន់ផងដែរ។
ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ដំណើរការយុទ្ធនាការជាតិ ដើម្បីទប់ស្កាត់ការស្លាប់របស់កុមារពីការលង់ទឹក ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតនៃការស្លាប់របស់កុមារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


