ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្តេជ្ញាថានឹងមិនធ្វើសង្រ្គាមទៀតទេ ប្រសិនបើប្រទេសលោកខាងលិចគោរពរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាខ្លួននឹងមិនបង្កសង្រ្គាមជាមួយប្រទេសណាទៀតទេ បន្ទាប់ពីប្រទេសអ៊ុយក្រែន ប្រសិនបើរុស្ស៊ីទទួលការគោរពនិងឱ្យតម្លៃពីប្រទេសលោកខាងលិច។ លោកក៏បានច្រានចោលការអះអាងដែលថាទីក្រុងមូស្គូកំពុងរៀបចំផែនការវាយប្រហារបណ្តាប្រទេសអ៊ឺរ៉ុប វាជា៖ «ហេតុផលមិនសមរម្យ»។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍របស់ BBC ដែលមានរយៈពេលជិត ៤ម៉ោងកន្លះ លោកត្រូវបានសួរដោយអ្នកកាសែត Steve Rosenberg ថាតើនឹងមាន៖ «ប្រតិបត្តិការយោធាពិសេសថ្មីដែរឬទេ» ដែលសំដៅលើលោកពូទីនក្នុងការឈ្លានពានដល់ប្រទេសអ៊ុយក្រែនទាំងមូល។
លោកបានឆ្លើយតបថា៖ «វានឹងមិនមានប្រតិបត្តិការអ្វីមួយកើតឡើងនោះទេ ប្រសិនបើអ្នកគោរពប្រទេសយើង។ បើអ្នកគោរពផលប្រយោជន៍របស់យើងដូចដែលយើងតែងតែព្យាយាមគោរពអ្នកដែរនោះ»។
កាលពីដើមខែនេះ លោក ពូទីន បាននិយាយថារុស្ស៊ីគ្មានគម្រោងធ្វើសង្រ្គាមជាមួយអឺរ៉ុបទេ ប៉ុន្តែលោកបានត្រៀមខ្លួនរួចជាស្រេច «ឥឡូវនេះ» ប្រសិនបើបណ្តាប្រទេសអឺរ៉ុបចង់ធ្វើ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែត BBC Russia កាលពីថ្ងៃសុក្រ លោកពូទីនក៏បានបន្ថែមលក្ខខណ្ឌថានឹងមិនមានការឈ្លានពានរបស់រុស្ស៊ីលើប្រទេសណាទៀតទេ។ លោកបន្ថែមថា៖ «ប្រសិនបើអ្នកមិនបោកប្រាស់យើងដូចអ្វីដែលអ្នកបានបោកប្រាស់យើងម្តងជាមួយនឹងការពង្រីកទៅទិសខាងកើតណាតូ»។
ប៉ុន្មានម៉ោងបន្ទាប់ពីការផ្សាយតាមទូរទស្សន៍នេះ មន្ត្រីរបស់អ៊ុយក្រែនបាននិយាយថាមនុស្ស ៧នាក់បានស្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅតំបន់ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២២។
ចំណែក លោកពូទីនក៏បាននិយាយថាសេដ្ឋកិច្ចរបស់ខ្លួនកំពុងធ្លាក់ចុះ ជាមួយនឹងតម្លៃទំនិញឡើងថ្លៃ ពន្ធអាករកើនឡើងពី ២០ទៅ២២ភាគរយ កាលពីថ្ងៃទី០១ ខែមករា៕
អត្ថបទ៖ ណឺ មិនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


