Connect with us

ព័ត៌មានជាតិ

​រដូវ​ត្រី​ប្រហុក​ចាប់ផ្ដើម​មាន​បណ្ដើរៗ​

បានផុស

នៅ

ត្រីប្រហុក​នឹងចាប់ផ្ដើមត្រូវ ​នៅដំណាច់ខែធ្នូនេះ ​ខណៈត្រី​ចាប់​ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជ​ធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ពុំ សុថា ​ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ ថា ត្រីទើបចាប់ផ្ដើមចុះតិចៗ ខណៈទិន្នផលត្រីនារដូវឆ្នាំថ្មីនេះ អាច​នឹង​ទទួលបានច្រើនជាងឆ្នាំមុន ដោយ​សារ​ការបង្ក្រាបបទល្មើស និងមានការចូលរួមពីមហាជន ក៏ដូច​ជាការចូលរួមពីកងកម្លាំងប្រដាប់អាវុធ។​

​លោក ពុំ សុថា បញ្ជាក់ថា៖ «មហាជនចូលរួមច្រើនមែនទែន ទាំងការលែងត្រីកម្រ ផ្ដល់ព័ត៌មាន​បទ​ល្មើស​កន្លែងនេះ កន្លែងនោះ»។

សម្រាប់ព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ ត្រីចាប់ផ្ដើមត្រូវដោយលើកដាយម្ដងរយៈពេលមួយម៉ោងបានប្រមាណ ៧០០ គីឡូក្រាម ទៅ មួយតោន ដែលភាគច្រើនជាប្រភេទត្រីស្លឹកឫស្សី។

​យោងតាមរដ្ឋបាលជលផលនៅក្នុងឆ្នាំ ២០២៤ ផលនេសាទ និងវារីវប្បកម្មកម្ពុជា សម្រេច បាន សរុបចំនួន ៩២៦ ៩៣៤តោន កើនឡើង ៦០ ៦៨៤តោន ស្មើនឹង៧ ភាគរយ បើ​ធៀប​​ទៅនឹង ឆ្នាំ២០២៣។ 

​ក្នុងនោះ ផលនេសាទទឹកសាបទទួលបាន ៤៦៧ ៣៤៤តោន ផល​នេសាទ​សមុទ្រទទួល​បាន ១៣៩ ៣១០តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម