Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​​ម្នាក់​បន្លំ​​ខ្លួន​ធ្វើ​ជា​មនុស្ស​ស្រី​ ​​​​បៀតបៀន​​​ផ្លូវ​ភេទលើ​​អនីតិជន​​​​​តាមអ៊ីន​ធឺណិត​

បានផុស

នៅ

បុរស​​ម្នាក់​​បាន​​សារភាព​​កាល​ពី​​ថ្ងៃ​​ចន្ទទី​២២ខែ​ធ្នូ ថា ​​ខ្លួន​បាន​​ទទួល​​សេវា​​ផ្លូវ​​ភេទ​​ពី​​ក្មេង​​ស្រី​​អាយុ១៤ឆ្នាំ​​ម្នាក់ ដែល​​លោក​បាន​បន្លំ​​​​ខ្លួន​ធ្វើ​ជា​មនុស្ស​ស្រីតាម​ប្រព័ន្ធ​​​​អ៊ីន​ធឺណិត​​ ដើម្បី​សុំ​ក្មេង​ស្រី​នោះ​ធ្វើ​ជា​មិត្ត​ និង​បង្កើន​ភាព​​ស្និទ្ធ​ស្នាល​​​​។

ក្មេង​ស្រី​ម្នាក់​រងការ​បៀត​បៀន​តាម​ប្រព័ន្ធអនឡាញ។ Shutterstock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​Chew Koh Leong អាយុ​៤៥​ឆ្នាំ​ បាន​រៀប​ការ​ជាមួយ​នារី​ម្នាក់រួច​ហើយ​ និង​មាន​តួនាទី​​ជា​អ្នក​គ្រប់​គ្រង​សុវត្ថិ​ភាព និងអនាម័យ បាន​សារភាព​ថា ​ខ្លួន​មាន​កំហុស​ពីរករណី​នៃ​ការ​ទទួល​សេវា​ផ្លូវ​ភេទ​ពី​អនីតិ​ជន​ និង​មួយ​ករណី​ទៀត​បាន​​ព្យាយាម​ធ្វើ​ទង្វើមិន​សមរម្យ​[បៀនបៀន]ចំពោះ​កុមារ។

តុលា​ការ​បានឱ្យ​ដឹង​ថា​ នៅ​ចន្លោះ​ឆ្នាំ២០១៨​ ដល់​ឆ្នាំ២០១៩ លោក​ Chew បាន​ចូល​គណនីហ្វេសប៊ុក​ របស់​ក្មេង​ស្រី​ម្នាក់ និង​បានយក​រូប​ថតរបស់​នាងដើម្បី​ប្រើ​ប្រាស់​ ហើយ​​​ប្រើ​​រូប​ថត​​និង​​ឈ្មោះ​​របស់​​នារី​​ម្នាក់​​នោះ​​ទៅ​​បង្កើត​​គណនី​ក្លែង​ក្លាយ​​​​​ដោយ​​គ្មាន​​ការ​​អនុញ្ញាត​​ពី​សាមី​ខ្លួន​​ឡើយ​។

លោក Delicia Tan ព្រះ​រាជ​អាជ្ញា​រង ​បាន​និយាយ​ថា៖«គាត់​បាន​ធ្វើ​អ៊ីចឹង​ដោយ​សារ​គាត់​ចង់​ប្រើ​គណនី​ក្លែងក្លាយ ដើម្បី​បង្កើត​មិត្ត​ជា​មួយ​ក្មេងស្រី​ដទៃ​ទៀត។ គាត់​មាន​អារម្មណ៍​ថា វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​គាត់​ក្នុង​ការ​រាប់​អាន​មនុស្ស​ស្រី ប្រសិន​បើ​គាត់​ធ្វើ​ពុត​ជា​ក្មេង​ស្រី​ដូច​គ្នា​»។

នៅ​ឆ្នាំ២០២២ លោក Chew បាន​បង្កើត​គណនីឈ្មោះ​ Carousell ក្លែង​ក្លាយ​មួយដោយ​ប្រើ​ឈ្មោះនិង​រូបថត​ដូចគ្នា​ ព្រោះ​តែ​លោក​ចង់​ប្រើ​វា​ដើម្បី​ណាត់ជួប​ស្រីៗ​ដោយ​សម្ងាត់ មិន​ឱ្យ​ប្រពន្ធរបស់លោក​រក​ឃើញ។

លោក​ Tan បាន​បន្ត​ថា​៖«ព្រោះ​គាត់​​មាន​​អារម្មណ៍​​ថា វា​​នឹង​​ងាយ​​ស្រួល​ក្នុង​​ការ​​លាក់​​រឿង​​នេះ​​ពី​​ប្រពន្ធ​​របស់​គាត់​ ព្រោះ​នេះ​​ជា​​គណនីរបស់​ Carousell ជា​​កន្លែង​​ដែល​​មនុស្ស​​ទិញ​​ទំនិញ​ប៉ុណ្ណោះ​»។

ដោយលោក Chew បាន​​​​ប្រើ​​គណនី​​ក្លែង​ក្លាយ​​ដើម្បី​​បង្ហាញ​​ថា​​ខ្លួន​​​ជា​​មនុស្ស​​ស្រី ដែល​ជា​អ្នក​លក់​សម្លៀក​បំពាក់​តាម​អន​ឡាញ។ បន្ទាប់​មកក៏​​បាន​ជជែក​ជា​មួយ​ជន​រងគ្រោះ ​ពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដូច​ជា​គ្រួសារ និង​ប្រវត្តិ​​របស់​​ក្មេង​ស្រី​។ លោក​ក៏​​បាន​​ដឹង​​ថា​​នាង​ទើប​តែ​​រៀន​​នៅ​​អនុវិទ្យាល័យ​​ ហើយ​​មិន​​ទាន់​​មាន​​អាយុគ្រប់​ ១៤ ឆ្នាំ​​នៅ​ឡើយ​ទេ។

បន្ទាប់​មក​លោក​ Chew បាន​ស្នើ​ឱ្យ​ជន​រង​គ្រោះ​បម្រើ​​សេវា​ផ្លូវភេទចំពោះ​រូប​លោក​ ហើយ​ក៏​នាង​បាន​យល់​ព្រម​តាម​សំណើ​នេះ​​ ខណៈ​ដែល​ក្មេង​ស្រី​​ត្រូវ​ការ​ប្រាក់។

នៅ​​ថ្ងៃ​​ទី​២ ខែ​​សីហា ឆ្នាំ​២០២២ លោក ​​Chew បាន​​សុំ​​នារី​​រង​​គ្រោះ​​ធ្វើ​សកម្មភាព​​​ផ្លូវ​​ភេទ ដើម្បី​​ឱ្យ​ខ្លួនបាន​​ថើបក្មេង​ស្រី​ ហើយ​លោកសន្យា​ថា​​នឹង​ផ្តល់​ប្រាក់​​ចំនួន ៤០០​ដុល្លារ​​សិង្ហបុរី តែ​ត្រូវ​ក្មេង​ស្រី​បដិសេធ។

ប៉ូលិស​​ទទួលបាន​​ព័ត៌មាន​អំពីលោក​ Chew បានធ្វើសកម្មភាព​​ផ្លូវ​​ភេទ​ជា​មួយ​អនីតិ​ជននៅ​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​ក្រោយ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ករណី លោក​ Chew អាច​​ត្រូវ​​ជាប់​​ពន្ធនាគារ​​រហូត​​ដល់​​៧​ឆ្នាំ និង​ពិន័យ​​ជា​​ប្រាក់ ឬ​ត្រូវ​​ពិន័យ​​ទាំង​​ពីរ​​សម្រាប់​​ការ​​ទទួល​​សេវា​​ផ្លូវ​​ភេទ​​ពី​អនីតិ​ជន​​ក្រោម​អាយុ ១៨ឆ្នាំ។

យ៉ាងណា​ចំពោះ​​ការ​​ប៉ុន​ប៉ង​​ប្រព្រឹត្ត​​អំពើ​​មិន​​សមរម្យ​​ចំពោះ​​កុមារ​​អាយុ​​ក្រោម​ ១៦ឆ្នាំ នឹង​​ត្រូវ​​ជាប់​​ពន្ធនាគារ​​រហូត​​ដល់ ៧ឆ្នាំ និង​​ពិន័យ​​ជា​​ប្រាក់​​រហូត​​ដល់​ ១០០០០ដុល្លារ​សិង្ហបុរី ឬ​ទាំង​ពីរ៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម