ព័ត៌មានអន្ដរជាតិ
ត្រាំប្រកាសបង្កើតនាវាចម្បាំងថ្មី២គ្រឿងធំបំផុត ដើម្បីធានាសន្តិសុខសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ថាខ្លួនបានអនុម័តឱ្យបង្កើតនាវាចម្បាំងថ្មីចំនួន២គ្រឿង ដែលជានាវាខ្នាតធំនិងមានឥទ្ធិពលមិនធ្លាប់បានបង្កើតមានពីមុនមក។ នេះបើតាមតាមសារព័ត៌មាន Anadola Ajansi ដែលបានរាយការណ៍។

លោកត្រាំបាននិយាយថា៖ «ជាមហាកិត្តិយសណាស់ក្នុងការប្រកាសជាផ្លូវការថា ខ្ញុំបានយល់ព្រមឱ្យបង្កើតនាវាចម្បាំងថ្មីចំនួនពីរ ដែលនាវានោះមានទំហំធំ ធំបំផុតដែលយើងធ្លាប់បានសាងសង់វាមក»។
លោកបន្ថែមទៀតថា៖ «ហើយនាវានេះនឹងមានល្បឿនលឿនហួសពីការស្មាន ហើយមានទំហំធំបំផុត និងមានកម្លាំងខ្លាំងជាងនាវាដែលយើងធ្លាប់បានបង្កើតពីមុនមក ដល់ទៅ១០០ដង»។
យោងតាមអ្វីដែលប្រធានាធិបតីត្រាំបានលើកឡើង នាវាអាចផ្លាស់ប្តូរទីតាំបានយ៉ាងរហ័ស ហើយផ្ទុកទម្ងន់ចន្លោះពី ៣០០០០ ទៅ ៤០០០០តោន ឬច្រើនជាងនេះ។
លោកបន្តថា៖«វាអាចប្រតិបត្តិការណ៍ម្តងពី៣០ ទៅ ៤០០០០តោន ឬច្រើជាងនេះ ដែលជាកងទ័ពជើងទឹកដ៏វៃឆ្លាតរបស់ប្រជាជនអាមេរិក។ យើងមិនធ្លាប់បានបង្កើតនាវាឯណា ដែលអស្ចារ្យដូចលើកនេះទេ»។
ត្រាំបានបន្ថែមថា វាជាសព្វាវុធដែលមានល្បឿនលឿនជាងសំឡេង អាចជញ្ជូនអាវុធនុយក្លេអ៊ែរទៅសមុទ្របាន អាចបង្ហោះមីសីលបានទៀតផង៖ «នាវាទាំងនេះនឹងក្លាយជានាវាចម្បាំងលើផ្ទៃទឹកដ៏ខ្លាំងក្លាបំផុត»។
លោកបន្ត៖ «ពួកយើងបាននឹងកំពុងស្តារប្រជាជនអាមេរិកឱ្យក្លាយជាមេធំដែលអាចបង្កើតនាវាចម្បាំងដ៏ខ្លាំងក្លានេះបាន។ ហើយពួកយើងធានាថា ទឹកដីអាមេរិក គឺជាកន្លែងដែលមានសុវត្ថិភាពនិងមានអំណាចជាងនរណាទាំងអស់នៅក្នុងពិភពលោកនេះ»។
លោក Hegseth ជាមនុស្សជំនិតរបស់លោកត្រាំបាននិយាយថា ភាពខ្លាំងរបស់អាមេរិកគឺវិលមកលើឆាកអន្តរជាតិវិញហើយ។
លោកបានឱ្យដឹងថា៖ «យើងមាននាវា អស្ចារ្យ ធំ ហើយមានអត្ថប្រយោជន៍ដែលមិនធ្លាប់មានពីរមុនមក ទាំងអស់នេះហើយជាអំណាចដ៏ច្រើនលើសលុបនៅលើផ្លូវសមុទ្រ»។
ចំណែកលោក Phelan បាននិយាយថាជំនាន់ដែលត្រាំដឹកនាំគឺអស្ចារ្យ ដែលអាចផលិតនាវាចម្បាំងដ៏ធំនិងមានភាពវៃឆ្លាត។
លោកថា៖ «នេះគឺជាជំនាន់ដំបូងគេ ដែលពួកយើងមានឈ្នាន់ដ៏រឹងមាំដែលអាចដឹកជញ្ជូនអាវុធនុយក្លេអ៊ែរទៅសមុទ្របាន… ជ័យជម្នះរបស់អាមេរិកនៅលើដែនសមុទ្រគឺជាជ័យជម្នះដ៏ពិតប្រាកដ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


