Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បាន​ជាង​ $១៤ ពាន់លាន ​ពីការ​នាំចេញ​សម្លៀក​បំពាក់​នៅរយៈពេល ១១ ​ខែ​

បានផុស

នៅ

កម្ពុជា​រកប្រាក់ចំណូល​បានជាង ១៤,២ ពាន់លានដុល្លារ ពីការនាំចេញ​វាយ​ន​ភណ្ឌ​ទៅកាន់​ទីផ្សារ​អន្តរ​ជាតិ នៅក្នុងរយៈពេល ១១ ខែ ​ឆ្នាំ ២០២៥ ​កើនឡើង ​១៧% ​ធៀប​នឹង​រយៈ​ពេលដូចគ្នា ​នៅឆ្នាំ ​២០២៤។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាមរបាយការណ៍របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​គិត​ចាប់​ពី​ខែ​មករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥​ ការនាំចេញសម្លៀក​បំពាក់​មានទំហំទឹកប្រាក់ ​១០,៤៥ ពាន់លានដុល្លារ កើនឡើង ១៧% ស្បែកជើង ​១,៥ ​ពាន់លានដុល្លារ ​២៦,៣៧% ​និងសម្ភារធ្វើដំណើរ ​និងកាបូប​ ១,២ ​ពាន់លានដុល្លារ ​កើន ៣,៧១%។

​លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និង​ផលិត​ផល​ធ្វើដំណើរ (TAFTAC) មានប្រសាសន៍ថា ​ស្ថានភាពក្នុងវិស័យកាត់ដេរ​របស់កម្ពុជា​នៅ​ដំណើរ​​​ការល្អ បើទោះបីជារងសម្ពាធពីកត្តាខាងក្រៅ ខណៈការប្រកាសដាក់ពន្ធ​បដិការរបស់​ប្រធា​នា​ធិបតី​អា​មេរិកនាពេលកន្លងមកនេះក៏ពុំទាន់មានការបង្ករឱ្យមាន​ការរអាក់រអួលនៅ​ក្នុងវិស័យ​នេះដែរ។

​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​មានប្រសាសន៍ថា ការនាំចេញ​ក្នុង​វិស័យឧស្សាហកម្មរបស់កម្ពុជាមានការកើនឡើង ​ដូចជាសម្លៀកបំពាក់ និងកម្មន្តសាល កង់ គ្រឿង​បង្គុំ​អគ្គិសនី។​

​លោកបណ្ឌិត ជ័យ តិច ​បន្ថែមថា៖ «ការវិនិយោគកើនឡើង ​និងការនាំចេញក៏កើនឡើង ​ដោយសារ​តែការទទួលបាននូវអត្រាពន្ធ ​ដូចជាអង់គ្លេស​ដែលយើងនាំចូលគ្រឿងបង្គុំអគ្គិសនី ​ក៏ដូចជាវាយ​នភណ្ឌអត្រាសូន្យភាគរយ ​ហើយរំពឹងថា​​នឹងកើនឡើង​បន្ថែមទៀត ​នៅឆ្នាំខាងមុខ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម