ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងធ្វើតេស្តសាកល្បងមីសីលដែលមានរយៈកម្ពស់ខ្ពស់ប្រភេទថ្មី
ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅត្រួតពិនិត្យការបាញ់សាកល្បងបាញ់មីសីលពីដីទៅលើអាកាសដែលមានរយៈចម្ងាយឆ្ងាយនៅឯឆ្នេសមុទ្ទខាងកើតលើទឹកដីរបស់ខ្លួនកាលពីថ្ងៃពុធ។ ការធ្វើតេស្តសាកល្បងនេះ មានគោលបំណងវាយតម្លៃលើបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរក្នុងការអភិវឌ្ឍមីស៊ីលរយៈកម្ពស់ខ្ពស់ប្រភេទថ្មី ដែលអាចកម្ទេចគោលដៅនៅលើអាកាសពីចម្ងាយ ២០០គីឡូម៉ែត្រ។ នេះបើតាម KCNA ដែលបានរាយការណ៍។

សារេព័ត៌មាន KCNA បានបន្តថា លោក គីម ក៏បានឃ្លាំមើលការងារផ្សេងទៀតដែលសាងសង់នៅឯការដ្ឋានដាច់ដោយឡែកពីនេះ នៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទម្ងន់ ៨,៧០០តោន ដែលមានសមត្ថភាពអាចបាញ់មីស៊ីលពីដីទៅអាកាសបាន។
គម្រោងនាវាមុជទឹកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចកូរ៉េខាងជើងដើម្បីធ្វើទំនើបកម្មកងទ័ពជើងទឹក ដែលជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសំខាន់ៗចំនួនប្រាំផ្សេងទៀតដែលកំពុងជំរុញឱ្យមានការអភិវឌ្ឍសមត្ថភាពការពារប្រទេសនេះ។
លោក គីម បានបន្តទៀតថា៖«យើងខិតខំបង្កើនការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ និងធ្វើទំនើបកម្មនៃកងនាវាចរ ដែលជារឿងចាំបាច់ និងត្រូវតែធ្វើ ខណៈពិភពលោកបច្ចុប្បន្នគ្មានសន្តិភាពទេ»។
លោក គីម ក៏បានលើកឡើងផងដែរថា ផែនការរបស់កូរ៉េខាងត្បូងសម្រាប់ការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរ គឺជាការយល់ព្រមជាមួយទីក្រុងវ៉ាស៊ីនតោន ដែលធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ជាពិសេសបង្កហានិភ័យដល់សន្តិសុខជាតិ ដែលតម្រូវឱ្យលោកចាត់វិធានការនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរិះគន់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលចូលក្នុងកំពង់ផែកូរ៉េខាងត្បូង ដោយហៅថា៖«ជាសកម្មភាពដែលនាំឱ្យមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំង» នៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ក្បែរនោះ។
គួរឱ្យដឹងផងដែរថាកូរ៉េខាងជើងក៏បានលើកឡើងកាលពីដើមសប្តាហ៍នេះថា ជប៉ុនកំពុងតែមានចេតនាបង្ហាញអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលមានគោលបំណងឱ្យកូរ៉េខាងត្បូងមានទឹកចិត្តក្នុងការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែរនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


