កីឡា
ជំនួបមិនគួររំលង! បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកណ្តាលក្រុងភ្នំពេញ
បន្ទាប់ពីរង់ចាំអស់កន្លះរដូវកាល ដល់ពេលដែលក្លិប បឹងកេត បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីពួកគេបានត្រៀមខ្លួនគួរឲ្យកត់សំគាល់សម្រាប់ជើងទី២។

វេលាម៉ោង ៦ ល្ងាច ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ជាជំនួបសប្តាហ៍ ទី១៣ នៃលីគបាល់ទាត់កំពូលកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក កណ្តាលរាជធានីភ្នំពេញ ជាកន្លែងដែលអ្នកគាំទ្រប្រមូលផ្តុំដើម្បីទទួលយកភាពរីករាយ រំជើបរំជួល និងធ្វើជាសក្ខីកម្មសម្រាប់ក្រុមទាំងពីរថាតើក្រុមណាទទួលបាន ៣ ពិន្ទុ បន្ទាប់ពីជើងទី១ បឹងកេត បាត់បង់ ៣ ពិន្ទុ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អដោយបន្តឈរលើកំពូលតារាងតាំងពីដើមរដូវកាល តាមរយៈការឈ្នះ ១១ ប្រកួត និងចាញ់ ១ ប្រកួត រកបាន ៣៣ ពិន្ទុ។ ចំណែក បឹងកេត មិនពេញចិត្តនឹងលទ្ធផល ១២ ប្រកួតកន្លងមក ដោយសារពួកគេទទួលបានជ័យជម្នះ ៥ ប្រកួត ស្មើ ៤ ប្រកួត និងចាញ់ ៣ ប្រកួត រកបាន ១៩ ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ ៤ ។
បឹងកេត ត្រៀមខ្លួនគួរឲ្យកត់សំគាល់សម្រាប់ជើងទី២ ដោយបានបញ្ចេញខ្សែប្រយុទ្ធ Louis Willy ទៅឲ្យគិរីវង់សុខសែនជ័យ ខ្ចីជើង ប៉ុន្តែបាននាំចូលសមាជិកបរទេសថ្មី ២ រូបគឺខ្សែប្រយុទ្ធអូស្ត្រាលី Cyrus Dehmie និងខ្សែប្រយុទ្ធនូវែលសេឡង់ Myer Bevan។ ខ្សែប្រយុទ្ធទាំងពីររូបនេះបានបង្ហាញខ្លួនមួយប្រកួតហើយទល់នឹង ភ្នំពេញក្រោន កាលពីសប្តាហ៍មុន ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ បើទោះបីជាពួកគេបានចាញ់ ០-១ ក៏ដោយ។ បន្ថែមលើនេះ ពួកគេបានខ្ចីជើងកីឡាករ សេត រ៉ស៊ីប ពីព្រះខ័នរាជស្វាយរៀង ដែលធ្វើឲ្យពួកគេរឹតតែរឹងមាំ។

ងាកទៅ ក្រុមការពារជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង មិនមានការផ្លាស់ប្តូរអ្វីធំដុំគួរឲ្យចាប់អារម្មណ៍ខ្លាំងទេ។ ពួកគេបានចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធសញ្ជាតិឡាវ Bounphachan Bounkong ប៉ុន្តែដាក់បញ្ចូលខ្សែការពារសញ្ជាតិ ម៉ារ៉ុក Faris Hammouti ដើម្បីពង្រឹងតំបន់ការពារ។ ក្បាច់នេះមានផលចំណេញច្រើន ដោយសារកីឡាករម៉ារ៉ុកមានកម្ពស់ខ្ពស់ជួយច្រើននៅតំបន់ការពារ និងការលេងបាល់លើ។
កីឡាករដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ ព្រះខ័នរាជស្វាយរៀង គឺខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Peprah ដែលកំពុងជា Top Scorer ខណៈកីឡាករគួរឲ្យចាប់អារម្មណ៍របស់ បឹងកេត គឺខ្សែប្រយុទ្ធថ្មី Cyrus Dehmie។

តាមការត្រៀមខ្លួនបានល្អរបស់ បឹងកេត ជាមួយកីឡាករជាសះស្បើយពីរបួសដែលមើលទៅពេញជើងល្អ។ ស្របពេល ព្រះខ័នរាជស្វាយរៀង មានទម្រង់លេងរឹងមាំស្រាប់តាំងពីដើមរដូវកាលមកគឺច្បាស់ណាស់ថា ជំនួបនេះគឺពិតជាជក់ចិត្តដិតអារម្មណ៍ខ្លាំង ដូច្នេះជាពេលវេលាដែលអ្នកគាំទ្រមិនគួររំលងឡើយសម្រាប់ការប្រកួតនៅកណ្តាលទីក្រុងភ្នំពេញ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


