ព័ត៌មានអន្ដរជាតិ
ថ្ងៃបុណ្យណូអែល! ខ្យល់ពុលគ្រោះថ្នាក់ គ្របដណ្តប់សឹងពាក់កណ្តាលប្រទេសថៃ
ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពខ្យល់ពុលនៅថៃ កាន់តែធ្ងន់ធ្ងរទៅៗ ដោយគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ខែធ្នូ ដែលត្រូវជាថ្ងៃបុណ្យណូអែល, PM2.5 បានគ្របដណ្តប់សឹងពាក់កណ្តាលប្រទេសថៃ ខណៈកន្លែងខ្លះ ឈានដល់កម្រិតពណ៌ក្រហម ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។

តាមការផ្សាយរបស់ Bangkok Post ដែលដកស្រង់ទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងភូមិសាស្ត្រព័ត៌មានថៃ (Gistda), ទីក្រុងបាងកកនិងខេត្តថៃចំនួន៣៦ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលកម្រិតចន្លោះ ៣៧.៦ដល់៧៨.៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូប គិតត្រឹមម៉ោង៧ព្រឹក។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ខេត្ត Samut Sakhon ជាកន្លែងដែលខ្យល់ពុលវាយលុកខ្លាំងជាងគេបំផុត ពោលគឺ PM2.5 បានឈានដល់៧៨.៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
ងាកទៅមើលកាលពីថ្ងៃពុធ រាជធានីប្រទេសថៃ ក៏រងគ្រោះធ្ងន់ព្រោះតែខ្យល់ពុលដែរ ដោយ PM2.5 បានឈានដល់កម្រិតខ្ពស់ ៥៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

គិតត្រឹមម៉ោង១រសៀល តំបន់ចំនួន១៨ក្នុងទីក្រុងបាងកក ត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ ដែលប៉ះពាល់ខ្លាំងដល់សុខភាព។
មិនមែនតែបាងកកទេ បើយោងតាមមជ្ឈមណ្ឌលទំនាក់ទំនងគ្រប់គ្រងការបំពុលខ្យល់ នៃនាយកដ្ឋានត្រួតពិនិត្យការបំពុល បានឲ្យដឹងថា នៅរសៀលថ្ងៃពុធដដែលនោះ ខេត្តចំនួន៨ទៀត ក៏ត្រូវខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់វាយលុកផងដែរ។
ខេត្តទាំងនោះមានដូចជា៖ Nonthaburi, Nakhon Pathom, Samut Sakhon, Samut Prakan, Sukhothai, Saraburi, Ang Thong និង Nong Khai៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


