ព័ត៌មានអន្ដរជាតិ
ថៃរំពឹងពីការធ្លាក់់ចុះនៃចំណូលទេសចរណ៍អំឡុងឆ្លងឆ្នាំថ្មី ដោយសារបញ្ហាព្រំដែន
ថៃរំពឹងថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីនឹងធ្លាក់ចុះពីចន្លោះពី ២-៩% ធៀបនឹងពេលដូចគ្នាឆ្នាំមុន ដោយសារតែបញ្ហាព្រំដែនជាមួយកម្ពុជាដែលឡើងដោយការឈ្លានពានរបស់យោធាថៃ និងទឹកជំនន់នៅភាគខាងត្បូងប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកស្រី Thapanee Kiatphaibool បាននិយាយថា អាជ្ញាធរព្យាករថា ចំណូលពីវិស័យទេសចរណ៍នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំ នឹងមានចំនួន ៧០-៧៦,៥ ប៊ីលានបាត ដោយធ្លាក់ចុះពី ២-៩% ធៀបនឹងឆ្នាំមុន។
ការធ្លាក់ចុះនេះ រួមចំណែកជាចម្បងដោយការថយចុះនៃភ្ញៀវទេសចរម៉ាឡេស៊ីទៅកាន់ទីក្រុងហាតយ៉ៃ នៃខេត្តសុងក្លា និងខេត្តភាគខាងត្បូងផ្សេងៗទៀត ដែលរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរ កាលពីខែមុន ហើយស្ថិតនៅក្នុងដំណាក់កាលស្ដារឡើងវិញនៅឡើយ។
ភាពតានតឹងព្រំដែនរវាងថៃ និងកម្ពុជា ដែលផ្ទុះឡើងជាថ្មីនៅដើមខែធ្នូនេះ ក៏ប៉ះពាល់ដល់ទំនុកចិត្តទេសចរសម្រាប់ដំណើរកម្សាន្តចុងឆ្នាំផងដែរ ជាពិសេសក្នុងចំណោមទីផ្សារដូចជាចិន ហុងកុង និងជប៉ុនជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


