ព័ត៌មានជាតិ
ក្រសួងអប់រំ ពង្រីកថ្នាក់រៀនបណ្តោះអាសន្ននៅតាមជំរុំភៀសសឹក ខណៈថៃបន្តផ្លោងគ្រាប់ក្បែរសាលា
ពីមួយថ្ងៃទៅមួយថ្ងៃ កងយោធាថៃមិនបានបន្ថយសកម្មភាពបាញ់ប្លោងគ្រាប់មកលើដែនអធិបតេយ្យភាពកម្ពុជានោះឡើយ ទោះបីជាសហគមន៍អន្តរជាតិបានអំពាវនាវឱ្យគោរពបទឈប់បាញ់ក៏ដោយ។ លើសពីនេះទៅទៀត ថៃបានបន្តអំពើផ្គើនដោយទម្លាក់ និងបាញ់ប្លោងគ្រាប់នៅក្បែរសាលារៀន និងតំបន់ស៊ីវិលជាច្រើន ដែលជាទង្វើអមនុស្សធម៌ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។

ក្នុងការឆ្លើយតបចំពោះស្ថានការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយវិស័យឯកជន ព្រមទាំងទទួលបានការចូលរួមពីសប្បុរជន ក្នុងការរៀបចំជម្រកបណ្តោះអាសន្ន និងបង្កើតថ្នាក់រៀននៅតាមជំរុំភៀសសឹក ដើម្បីឱ្យសិស្សានុសិស្សអាចបន្តការសិក្សារបស់ពួកគេបានជាបន្តបន្ទាប់។
នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនខ្មែរ និងសប្បុរសជនដែលផ្តល់ថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីពិនិត្យលទ្ធភាពរៀបចំជាថ្នាក់រៀនបណ្តោះអាសន្នសម្រាប់ប្រើប្រាស់សមរម្យ និងគ្រប់គ្រាន់នៅតាមជំរំភៀសសឹក ឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់សិស្សភៀសសឹក ខណៈកម្ពុជាកំពុងបន្តរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពាននៅតាមព្រំដែនពីសំណាក់ប្រទេសថៃ។
តបតាមទទួលបានអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត លើការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាកកូន កុមារតូច ការផ្គត់ផ្គង់ស្បៀង ការថែទាំសុខភាព ជាពិសេសជម្រកស្នាក់នៅ និងថ្នាក់រៀនបណ្ដោះអាសន្ន ក្រុមហ៊ុនខ្មែរ និងសប្បុរសជនជាច្រើនបានសហការជាមួយសមាគមអតីតនិស្សិតវិស្វកម្ម និងស្ថាបត្យកម្មកម្ពុជាពីប្រទេសចិន ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសឹក។ ក្រុមហ៊ុនដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ រួមមាន ISI GROUP, មូលនិធិ ខេ អឹម អេច, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន GGEAR Group និងក្រុមហ៊ុន Koolen Alpha ព្រមទាំងសប្បុរសជនជាច្រើនទៀត ដែលអាចធ្វើឱ្យសម្រេចបាននូវគម្រោង ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នចំនួន ៣០០០តង់។

ក្រុមការងារ រួមជាមួយសប្បុរសជន នឹងបន្តពិនិត្យលទ្ធភាពផ្តល់ជូនបន្ថែមក្នុងករណីមានសំណូមពរចាំបាច់ ដោយបានបញ្ជាក់នូវការឧបត្ថម្ភតង់ថ្នាក់រៀនបណ្ដោះអាសន្ននេះ ជូនក្រសួងអប់រំ យុវជន និងកីឡាចំនួន ៣០០តង់ ដើម្បីបែងចែកផ្តល់ជូនបន្តទៅដល់ទីតាំងភៀសសឹកដែលមានតម្រូវការបន្ទាន់។ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញឱ្យមានការរៀបចំថ្នាក់រៀនបណ្ដោះអាសន្ន និងបណ្ណាល័យបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងនៅតែបន្តទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីបែងចែកនិងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ។
បើតាមរបាយការណ៍ក្រសួងអប់រំ សាលារៀនចំនួន ១ ៣១១ ក្នុងខេត្តចំនួន ៧ជាប់បន្ទាត់ព្រំដែនថៃ ត្រូវបានបិទទ្វារ ប៉ះពាល់គ្រូបង្រៀន ១៥ ០៣៤នាក់ សិស្ស ៣២២ ១០៣នាក់ គិតត្រឹមថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០២៥៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


