ព័ត៌មានអន្ដរជាតិ
តុលាការ ថៃ សម្រេចកាត់ទោស អតីតម្ចាស់ MU ជាប់គុក ២ ឆ្នាំ ទោះកំពុងរត់គេចខ្លួនក្ដី
កាលពីថ្ងៃសុក្រទី២៦ធ្នូ តុលាការថៃបានសម្រេចកាត់ទោសអតីតសហម្ចាស់ស្ថាប័ន Miss Universe (MU) គឺនាង Anne Jakkaphong Jakrajutatip ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយគ្មានការព្យួរទោស ពីបទពីបទក្លែងបន្លំពាក់ព័ន្ធនឹងប្រាក់ចំនួន ៣០ លានបាត (ប្រហែល ៩៣០,០០០ ដុល្លារ) បើទោះជានាងបានរត់គេចខ្លួនទៅកាន់ប្រទេសម៉ិកស៊ិកក៏ដោយ។

តុលាការក្រុងបាងកកបានអានសេចក្តីសម្រេច នៅក្នុងសំណុំរឿងដែលបានប្តឹងប្រឆាំងនឹងក្រុមហ៊ុន JKN Global Group Pcl ព្រមទាំងនាង Anne Jakkaphong ដែលគេគ្រប់គ្នាស្គាល់ផងដែរថា ជាអ្នកជំនួញកែភេទដ៏លេចធ្លោ និងជានាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយល្បីល្បាញប្រចាំប្រទេសកំណើត។ តុលាការបានរកឃើញថា ជនជាប់ចោទទាំងពីរមានទោសពីបទក្លែងបន្លំរួមគ្នាក្រោមក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ។
ជាងនេះទៅទៀតនោះ តុលាការបានពិន័យជាប្រាក់ដល់ក្រុមហ៊ុន JKN Global Group ដែលជាជនជាប់ចោទទីមួយចំនួន ៤០,០០០បាត (ប្រហែល ១,២៩០ ដុល្លារ) និងបានកាត់ទោស Jakkaphong ដែលជាជនជាប់ចោទទីពីរឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយគ្មានការព្យួរទោស។
យោងតាមឯកសាររបស់តុលាការ សំណុំរឿងនេះត្រូវបានដាក់ដោយលោកវេជ្ជបណ្ឌិត Raweewat Maschamadol ដែលបានចោទប្រកាន់ចុងចោទពីបទក្លែងបន្លំតាមរយៈការតំណាងមិនពិត និងការលាក់បាំងការពិត។ នៅចន្លោះថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ចុងចោទបានបញ្ចុះបញ្ចូលដើមបណ្តឹងឲ្យវិនិយោគលើមូលបត្របំណុលសាជីវកម្ម ទោះបីជាត្រូវបានចោទប្រកាន់ថា ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនអាចសងប្រាក់វិញបានក៏ដោយ។ តុលាការបានសម្រេចថា ចុងចោទទទួលបានប្រាក់ចំនួន ៣០ លានបាតពីដើមបណ្តឹងតាមរយៈការបោកប្រាស់។
ថ្វីដ្បិតតែ អតីតមេ MU មិនបានចូលរួមការអានសាលក្រម ប៉ុន្តែដីកាចាប់ខ្លួននាងបានចេញកាលកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥មក បន្ទាប់ពីនាងមិនបានបង្ហាញខ្លួនសម្រាប់ការសម្រេចដែលបានកំណត់នៅតុលាការព្រហ្មទណ្ឌភាគខាងត្បូងទីក្រុងបាងកក។ តុលាការះអះអាង អវត្តមានរបស់នាងបានបង្ហាញពីចេតនាគេចវេះយុត្តិធម៌ ហើយបានបញ្ជាឲ្យចាប់ខ្លួន ប្រសិនបើរូបនាងវិលចូលស្រុកថៃវិញ។
សូមរម្លឹកឡើងវិញថា Jakkaphong បានល្បីល្បាញលើឆាកអន្តរជាតិ បន្ទាប់ពីទទួលបានស្ថាប័ន Miss Universe ពេញសិទ្ធ ប៉ុន្តែបានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ និងហិរញ្ញវត្ថុកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អតីតបវរកញ្ញាកូរ៉េ Honey Lee និងស្វាមី ពេលនេះកំពុងរងការស៊ើបអង្កេតពីប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


